ប្រធានាធិបតីអាមេរិកលោកត្រាំស្នើ EU ដាក់ទណ្ឌកម្ម១០០ភាគរយលើចិនឥណ្ឌាដាក់សម្ពាធលើលោកពូទីន
វ៉ាស៉ីនតោន៖មន្រ្តីអាមេរិក និងអ្នកការទូត EU និយាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញឱ្យមានការដាក់ពន្ធខ្ពស់លើចិន រហូតដល់ ១០០ភាគរយ ជាមួយការលើកទឹកចិត្តឱ្យអឺរ៉ុបយកពន្ធខ្ពស់ពីឥណ្ឌាផងដែរ ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្ត ដើម្បីដាក់សម្ពាធលើប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ ២០២៥។
លោក ត្រាំ បាន ដាក់សំណើតាម បេសកជនទទួលបន្ទុកផ្នែក ទណ្ឌកម្ម លោក David O’Sullivan និង មន្ត្រី សហភាព អឺរ៉ុប ផ្សេង ទៀត គ្រាដែរគណៈប្រតិភួ EU កំពុងស្ថិតនៅក្នុងទីក្រុងវ៉ាស៉ីនតោន ដើម្បីពិភាក្សាអំពីការបញ្ហាទណ្ឌកម្ម។ លោក ត្រាំ បានដំឡើងពន្ធលើឥណ្ឌារួចហើយ ជុំវិញទំនាក់ទំនងសេដ្ឋកិច្ចជាមួយមូស្គូ ប៉ុន្តែមិនទាន់សម្រេចលើការដាក់ទណ្ឌកម្មបន្ថែមចំពោះរុស្ស៉ី ដូចដែលលោកធ្លាប់បានលើកឡើងនោះទេ។ សហរដ្ឋអាមេរិកចង្អុលបង្ហាញថា ខ្លួនមានឆន្ទៈក្នុងការដំឡើងពន្ធស្រដៀងគ្នា ប្រសិនបើ EU ព្រមធ្វើតាម។
គួរបញ្ជាក់ថា ចិន និងឥណ្ឌា គឺជាម៉ូយធំទិញប្រេងពីរុស្ស៉ី ដូច្នេះពួកគេមានតួនាទីសំខាន់នៅក្នុងចរន្តសេដ្ឋកិច្ចរុស្ស៉ី ដែលកំពុងបន្តការឈ្លានពានអ៊ុយក្រែន៕
