ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រលានយន្តហោះទីក្រុងហាណូយរងការជន់លិចខ្លាំងដោយសារតែព្យុះទីហ្វុង Bualoi

130

ហាណូយ៖ព្យុះទីហ្វុង Bualoi ដែលបានវាយប្រហារវៀតណាម កាលពីដើមសប្តាហ៍នេះ បានបណ្តាលឱ្យមានការជន់លិច នៅពាសពេញតំបន់ចន្លោះភាគកណ្តាលនិងភាគខាងជើងប្រទេសមួយនេះ រួមមានទាំងនៅរដ្ឋធានីហាណូយ។ 

នៅទីក្រុងហាណូយ ផ្លូវជាច្រើនត្រូវបានជន់លិចដូចជាទន្លេ ខណៈសូម្បីតែអាកាសយានដ្ឋានអន្តរជាតិប្រចាំរដ្ឋធានីមួយនេះ គឺ Noi Bai International Airport ក៏ត្រូវបានទឹកលិចធ្ងន់ធ្ងរផងដែរ ជាហេតុនាំជើងហោះហើររាប់សិប ត្រូវបានផ្អាក ឬពន្យារពេល។

នាថ្ងៃព្រហស្បតិ៍ ទី២ ខែតុលានេះ អាជ្ញាធរវៀតណាម បានចេញរបាយការណ៍ថា ការខូចខាតទ្រព្យសម្បត្តិដែលបង្កឡើងដោយព្យុះ Bualoi មានទំហំខ្ទង់ ១១.៥ទ្រីលានដុល្លារ ឬ៤៣៥.៨០លានដុល្លារ កើនឡើងពីការព្យាករក្នុងរបាយការណ៍ កាលពីថ្ងៃពុធ ដែលមានទំហំ ៣០៣លានដុល្លារ។ រីឯតួលេខមនុស្សស្លាប់គឺ៣៦នាក់ និងបាត់ខ្លួន២១នាក់៕

អត្ថបទដែលជាប់ទាក់ទង