ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រុស្ស៉ីធ្វើសមយុទ្ធនុយក្លេអ៊ែរខណៈអ៊ុយក្រែនចរចាទិញយន្តហោះចម្បាំងស៊ុយអែតក្រោយជំនួបត្រាំ-ពូទីនត្រូវបានពន្យាពេល

81

ក្រុងមូស្គូ/កៀវ៖ រុស្ស៉ីបានប្រកាសនៅថ្ងៃពុធថា ខ្លួនបានធ្វើសមយុទ្ធហ្វឹកហ្វឺនទ្រង់ទ្រាយធំមួយដែលពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរ ខណៈដែលអ៊ុយក្រែនកំពុងជំរុញការចរចាទិញយន្តហោះចម្បាំង Gripen ពីប្រទេសស៊ុយអែត។ ព្រឹត្តិការណ៍ទាំងពីរនេះបានកើតឡើងស្របពេលមានភាពមិនប្រាកដប្រជាមួយជុំវិញផែនការរៀបចំកិច្ចប្រជុំកំពូលរវាងលោក ត្រាំ និងលោក ពូទីន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

វិមានក្រឹមឡាំងបានបញ្ចេញវីដេអូដែលបង្ហាញថា រុស្ស៉ីបានបាញ់សាកល្បងមីស៊ីលពីដី, ពីនាវាមុជទឹក និងបាញ់ចេញពីលើអាកាស រួមទាំងអាវុធអន្តរទ្វីបផងដែរ។ ស្របពេលជាមួយគ្នានេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានប្រកាសថា «យើងបានចាប់ផ្តើមដំណើរការដើម្បីទទួលបានយន្តហោះ Gripen…ហើយរំពឹងថាកិច្ចសន្យាអនាគតនឹងអនុញ្ញាតឱ្យយើងទទួលបានយន្តហោះយ៉ាងតិច ១០០គ្រឿង»។

ទន្ទឹមនឹងនេះ ផែនការសម្រាប់ជំនួប ពូទីន-ត្រាំ ហាក់កំពុងជាប់គាំង។ ក្រោយការប្រកាសពីជំនួបដែលអាចនឹងកើតឡើងក្នុងរយៈពេលពីរសប្តាហ៍ សេតវិមានបានបញ្ជាក់កាលពីថ្ងៃអង្គារថា លោក ត្រាំ គ្មានផែនការជួបលោក ពូទីន «ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះទេ»។ យោងតាមប្រភពជាច្រើន ការពន្យារពេលនេះកើតឡើងបន្ទាប់ពីរុស្ស៉ីបានបញ្ជាក់ឡើងវិញនូវលក្ខខណ្ឌរបស់ខ្លួន ដែលទាមទារឱ្យអ៊ុយក្រែនប្រគល់ទឹកដីនៃតំបន់ដុនបាស់ទាំងមូល៕

អត្ថបទដែលជាប់ទាក់ទង