ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានាធិបតីដូណាល់ត្រាំចាប់ផ្តើមធ្វើដំណើរចេញពីសហរដ្ឋអាមេរិកដើម្បីបំពេញទស្សនកិច្ចមកកាន់តំបន់អាស៉ី

117

វ៉ាស៉ីនតោននាយប់ថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចាប់ផ្តើមចេញដំណើរឆ្ពោះមកកាន់តំបន់អាស៉ីហើយ ដើម្បីបំពេញទស្សនកិច្ច និងចូលរួមព្រឹត្តិការណ៍សំខាន់ៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី២៥ ខែតុលា ឆ្នាំ២០២៥។

វាគឺជាដំណើរទស្សនកិច្ចលើកទីមួយមកកាន់អាស៉ី គិតចាប់តាំងពីលោក ត្រាំ បានត្រឡប់មកកាន់អំណាចជាថ្មីនៅឯសេតវិមាន កាលពីខែមករា ដើមឆ្នាំនេះ។ អំឡុងទស្សនកិច្ច លោក ត្រាំ ជាដំបូង នឹងធ្វើដំណើរទៅម៉ាឡេស៉ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលនាថ្ងៃអាទិត្យចុងសប្តាហ៍នេះ ជាមួយ ក្រុមមេដឹកនាំប្រទេសអាស៊ាន ហើយលើសពីនោះទៀត គឺចូលរួមធ្វើជាសាក្សី នៃពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ។

គួរបញ្ជាក់ថា បន្ទាប់ពីម៉ាឡេស៉ី លោក ត្រាំ នឹងបន្តដំណើរទៅធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន និងជាចុងក្រោយនៅប្រទេសកូរ៉េខាងត្បូង ជាទីដែលលោកត្រូវចូលរួម កិច្ចប្រជុំនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៉ី-ប៉ាស៉ីហ្វិក (APEC) ហើយបើកជំនួបទ្វេភាគីលើកដំបូង ជាមួយប្រធានាធិបតីចិន លោក ស៉ី ជីនពីង ពាក់ព័ន្ធបញ្ហាពាណិជ្ជកម្ម រវាងកំពូលមហាអំណាចសេដ្ឋកិច្ចទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង