នាយរដ្ឋមន្រ្តីថៃនឹងត្រូវជួបលោកត្រាំនៅម៉ាឡេស៉ីមុនពេលមានការចុះកិច្ចព្រមព្រៀងជាមួយកម្ពុជា
បាងកក៖រដ្ឋាភិបាលថៃ បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul នឹងជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៉ី នាថ្ងៃអាទិត្យ ទី២៦ ខែតុលា មុនពេលពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយកម្ពុជា។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ ២០២៥។
តាមការចេញផ្សាយរបស់កាសែតថៃ The Nation លោក Anutin អមដំណេីរដោយរដ្ឋមន្ត្រីការពារជាតិ បានចេញដំណើរពីអាកាសយានដ្ឋានទីក្រុងបាងកក ទៅដល់ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៉ី វេលាម៉ោង ៩យប់ថ្ងៃសៅរ៍នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ។
លោក Anutin នឹងជួបលោក ត្រាំ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើបញ្ហាសេដ្ឋកិច្ច សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់។ បន្ទាប់មក លោកនឹងចូលរួមចុះហត្ថលេខាលើ «សេចក្តីប្រកាសរួមរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ» ដែលគូសបញ្ជាក់ពីជំហានសម្រាប់ការគ្រប់គ្រងព្រំដែនថៃ-កម្ពុជា និងការលើកកម្ពស់សន្តិភាពរវាងប្រទេសទាំងពីរ ដែលមាននាយករដ្ឋមន្ត្រីម៉ាឡេស៉ី និងប្រធានាធិបតីសហរដ្ឋអាមេរិកជាសាក្សី ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តពិតប្រាកដរបស់ថៃ ក្នុងការជំរុញដំណើរការសន្តិភាពថៃ-កម្ពុជា៕
