ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

 ជំនួបកំពូលត្រាំ-ស៉ី នៅប្រទេសកូរ៉េខាងត្បូង ចាប់ផ្តើម 

121

ក្រុងប៊ូសាន៖នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០២៥ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានចាប់ផ្តើមការបើកកិច្ចប្រជុំកំពូលទ្វេភាគី នៅឯទីក្រុង Busan នៃប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។

វាជាជំនួបទល់មុខលើកដំបូងរវាងអ្នកទាំងពីរ គិតចាប់ពីលោក ត្រាំ ត្រឡប់មកកាន់អំណាចនៅសេតវិមានជាថ្មី កាលពីដើមឆ្នាំនេះ។ លោក ត្រាំ រំពឹងថា ជំនួបជាមួយលោក ស៉ី នឹងអាចសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ប្រសើរមួយជាមួយចិន ខណៈទីក្រុងប៉េកាំង បាននិយាយថា មេដឹកនាំទាំងពីរនឹងពិភាក្សាគ្នាស៉ីជម្រៅ អំពីបញ្ហាធំៗ ហើយសង្ឃឹមនឹងទទួលបានលទ្ធផលវិជ្ជមាន សម្រាប់ទំនាក់ទំនងចិន-អាមេរិក។

គួរបញ្ជាក់ថា លោក ស៉ី នឹងស្ថិតនៅកូរ៉េខាងត្បូង រហូតដល់ថ្ងៃសៅរ៍ ដើម្បីចូលរួមកិច្ចប្រជុំកំពូល នៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៉ី-ប៉ាស៉ីហ្វិក APEC និងបំពេញទស្សនកិច្ចផ្លូវរដ្ឋ។ ដោយឡែក បើតាមសេតវិមាន លោក ត្រាំ នឹងមិនចូលរួមកិច្ចប្រជុំមេដឹកនាំ APEC ទេ។ កូរ៉េខាងត្បូង ជាជើងចុងក្រោយបង្អស់ នៃដំណើរបំពេញទស្សនកិច្ចរយៈពេលប៉ុន្មានថ្ងៃមកនេះ របស់លោកប្រធានាធិបតីអាមេរិក មកកាន់តំបន់អាស៉ី ដែលរួមមានទាំងម៉ាឡេស៉ី និងជប៉ុន៕

អត្ថបទដែលជាប់ទាក់ទង