ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស៉ីប្រាប់លោកត្រាំថាអាមេរិកនិងចិនគួរធ្វើជាដៃគូនិងមិត្តហើយរួមគ្នាមានការទទួលខុសត្រូវក្នុងនាមជាកំពូលមហាអំណាច

132

ក្រុងប៊ូសាននាព្រឹកថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង ក្នុឱកាសជួបមុខគ្នាជាមួយសមភាគីអាមេរិក គឺលោក ដូណាល់ ត្រាំ បានលើកឡើងថា ស្របពេលដែលប្រទេសទាំងពីរ ជារឿយៗមិនចុះសម្រុងនឹងគ្នាក៏ដោយ ពួកគេគួរតែខិតខំព្យាយាម កសាងទំនាក់ទំនងឱ្យក្លាយទៅជាដៃគូនិងមិត្ត ដើម្បីជាប្រយោជន៍ដល់ប្រទេសទាំងពីរ និងពិភពលោកទាំងមូល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០២៥។

ស្របពេលជំនួបកំពូលទ្វេភាគី ចាប់ផ្តើមប្រព្រឹត្តទៅនៅទីក្រុង Busan នៃប្រទេសកូរ៉េខាងត្បូង លោកប្រធានាធិបតីចិន បាននិយាយថា «ចិននិងសហរដ្ឋអាមេរិក អាចប្រកៀកស្មាគ្នាមានការទទួលខុសត្រូវក្នុងនាមជាប្រទេសកំពូលមហាអំណាច ហើយធ្វើការជាមួយគ្នា ដើម្បីសម្រេចឱ្យបាននូវសមិទ្ធផលរឹងមាំអស្ចារ្យផ្សេងៗទៀត ដែលជាប្រយោជន៍សម្រាប់ប្រទេសយើងទាំងពីរ ក៏ដូចជាសម្រាប់ពិភពលោកទាំងមូល»

គួរបញ្ជាក់ថា កិច្ចប្រជុំនេះ គឺជាលើកដំបូងបំផុតរវាងមេដឹកនាំទាំងពីរ គិតចាប់តាំងពីលោក ត្រាំ ត្រឡប់មកកាន់អំណាចសាជាថ្មី កាលពីដើមឆ្នាំនេះ។ វាត្រូវបានគេរំពឹងថា នឹងផ្តោតជាចម្បងលើការដោះស្រាយបញ្ហាវិវាទពាណិជ្ជកម្ម រវាងកំពូលមហាអំណាចសេដ្ឋកិច្ចទាំងពីរ របស់ពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង