ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៉ីប្រាហ៊ីមពិភាក្សាតាមទូរស័ព្ទជាមួយលោកដូណាល់ត្រាំអំពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ

143

គូឡាឡាំពួ៖នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៊ីម បានឱ្យដឹងនៅក្នុងការបង្ហោះលើ Facebook ថាលោកបានពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ស្ដីពីស្ថានការណ៍វិវត្តន៍នៅឯតំបន់ព្រំដែនកម្ពុជា- ថៃ។ 

លោក អាន់វ៉ា បានគូសបញ្ជាក់ថា «ខ្ញុំបានបង្ហាញពីការត្រៀមលក្ខណៈរបស់កម្ពុជា និងថៃ ដើម្បីបន្តជ្រើសរើសយកកិច្ចសន្ទនា និងកិច្ចប្រឹងប្រែងការទូតជាមធ្យោបាយមួយស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព»។ លោកបន្ថែមថាលោកបានបញ្ជាក់ឡើងវិញថាប្រទេសទាំង២ បានដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែន ស្របទៅតាមកិច្ចព្រមព្រៀងសន្តិភាព។ «ដូច្នេះ ខ្ញុំសូមស្វាគមន៍តួនាទីយ៉ាងសកម្មរបស់លោកប្រធានាធិបតី ត្រាំ ដែល បានទំនាក់ទំនងផងដែរជាមួយនាយករដ្ឋកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ដើម្បីធានាថារាល់ការខ្វែងគំនិតគ្នានឹងត្រូវបានដោះស្រាយដោយត្រឹមត្រូវ សំដៅ ធានាស្ថិរភាព និងភាពសុខដុម»។ នេះជាការកត់សម្គាល់របស់លោក អាន់វ៉ា៕

អត្ថបទដែលជាប់ទាក់ទង