ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សារព័ត៌មានដ៏ធំឈ្មោះThe Nation របស់ថៃប្រើរូបភាពច្នៃដោយ AI បង្កើតការភ័ន្តច្រឡំដោយគ្មានក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន 

120

ភ្នំពេញ៖The Nation សារព័ត៌មានដ៏ធំមួយរបស់ប្រទេសថៃ បានបោះបង់តម្លៃ សីល ធម៌ វិជ្ជាជីវៈសារព័ត៌មាន យករូបភាពច្នៃដោយ AI ទៅផ្សព្វផ្សាយបង្កើតការភ័ន្តច្រឡំ។ 

រូបភាពច្នៃដោយ AI ដែលសារព័ត៌មាន The Nation យកទៅផ្សព្វផ្សាយនេះ គឺជារូប ប្រជា ពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ រងរបួសដោយការបាញ់ប្រហាររបស់ទាហានថៃ នាថ្ងៃ ទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ហើយកំពុងសម្រាកព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យ។ រូបភាព ពិតប្រាកដបុរសដែលរងរបួសដេកលើគ្រែពេទ្យមិនមានស្នាមញញឹមនោះឡើយ តែរូប ភាពផ្សាយដោយ The Nation ត្រូវបានគេច្នៃដោយ AI ធ្វើឱ្យមានស្នាមញញឹម។

ក្រោយមានហេតុការណ៍ទាហានថៃ បាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ មានអ្នកប្រើ ប្រាស់បណ្តាញសង្គមក្នុងប្រទេសថៃ បានព្យាយាមយករូបភាពពលរដ្ឋខ្មែរដែលរងរបួស ទៅ កែច្នៃដោយប្រើប្រាស់បច្ចេកវិទ្យា AI ធ្វើឱ្យផ្ទៃមុខរបស់ពួកគេមានស្នាមញញឹម។ ការ ធ្វើបែបនេះ ពួកគេចង់បំភ័ន្តសាធារណៈមតិថា ការរងរបួសរបស់ប្រជាពលរដ្ឋខ្មែរនោះ ជាឈុតឆាកសម្តែង។

ទង្វើគេច្នៃរូបភាពពីសំណាក់ពលរដ្ឋថៃ ហើយចែកចាយលើបណ្តាញសង្គម ជាទង្វើ មួយ បង្ហាញពីភាពជ្រុលនិយម និងខ្វះភាពថ្លៃថ្នូរ។ ប៉ុន្តែសម្រាប់វាជាកំហុសឆ្គងមួយដ៏ ធ្ងន់ ធ្ងរ សម្រាប់សារព័ត៌មាន The Nation ដែលយករូបភាពនេះទៅចែកចាយបន្ត ដោយ មិ នផ្ទៀតផ្ទាត់ឱ្យបានច្បាស់លាស់មុនយកទៅផ្សព្វផ្សាយ។ នេះក៏ជាទង្វើខ្វះ ការ យកចិត្តទុកដាក់លើវិជ្ជាជីវៈសារព័ត៌មានផងដែរ។

ការផ្សព្វផ្សាយព័ត៌មាន រូបភាព ឬវីដេអូ ដែលមិនពិត គឺជាត្រណមដ៏ធំសម្រាប់ ក្រម សីល ធម៌ វិជ្ជាជីវៈសារព័ត៌មាន ហើយដែលបណ្តាប្រទេសនានា កំពុងរួមគ្នាប្រយុទ្ធ ប្រឆាំងនឹងសកម្មភាពផ្សព្វផ្សាយព័ត៌មានមិនពិតនេះផងដែរ។

ការផ្សព្វផ្សាយរូបភាពច្នៃដោយ AI ពីសំណាក់សារព័ត៌មាន The Nation របស់ថៃ ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងជាការមិនខ្វល់ដល់ កិច្ច ប្រឹងប្រែងរបស់ ប្រទេសនានាក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ ការផ្សាយ បែបនេះ ធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ ហើយធ្វើឱ្យមានការយល់ច្រឡំកាន់តែខ្លាំង ចំពោះសាធារណមតិនៅក្នុងប្រទេសថៃ ហើយបង្កើតឱ្យមានអរិភាពកាន់តែខ្លាំងរវាងកម្ពុជា និងថៃ ក្នុងគ្រាប្រទេសទាំងពីរមានបញ្ហាព្រំដែនរវាងគ្នា៕

អត្ថបទដែលជាប់ទាក់ទង