ថៃស្លាប់កើនដល់២០នាក់ដោយសារទឹកជំនន់ក្នុងខេត្តព្រះនគរស្រីអយុធ្យា
បាងកក៖ការិយាល័យបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយថៃនៃព្រះនគរស្រីអយុធ្យា បានរាយការណ៍ថាចំនួនអ្នកស្លាប់បានកើនដល់ ២០នាក់ ដោយសារគ្រោះទឹកជំនន់នៅខេត្តមួយនេះ។ នេះបើតាមកាសែតថៃ Khaosod នៅថ្ងៃពុធ ទី១៩ ខែវិច្ឆិកា។
តាមការិយាល័យខាងលើដដែល ទឹកជំនន់បានបង្កផលប៉ះពាល់ដល់ស្រុកចំនួន១១ ភូមិចំនួន ៨៩៩ ដោយគិតជាសរុបមានប្រជាជន ៦៣១៧៦គ្រួសាររងផលប៉ះពាល់។ ចំណែក តំបន់ ដែលរងគ្រោះជន់លិចខ្លាំងជាងគេ គឺស្រុក Phak Hai ដោយក្នុងផ្ទះ និងសហគមន៍ក្នុងស្រុកនេះត្រូវបានជន់លិច ហើយប្រជាជន ៦០០គ្រួសាររងផលប៉ះពាល់៕
