ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានាធិបតីកូរ៉េខាងត្បូងជួបនាយករដ្ឋមន្រ្តីចិននិងជប៉ុននៅឯកិច្ចប្រជុំកំពូល G20

141

សេអ៊ូល៖ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានឱ្យដឹងថា លោក Lee Jae Myung បានជួបនាយករដ្ឋមន្រ្តីចិន លោក Li Qiang និងនាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi អំឡុងសប្តាហ៍កន្លងទៅនេះនៃកិច្ចប្រជុំ G20 នៅប្រទេសអាហ្វ្រិកខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២៥។ 

នៅក្នុងជំនួប ប្រធានាធិបតីកូរ៉េខាងត្បូងបានប្រាប់ លោក Li ថាលោករំពឹងសម្រាប់ជំនួបជាមួយប្រធានាធិបតីចិន ស៉ី ជីនពីង ក្នុងទីក្រុងប៉េកាំង នាពេលឆាប់ៗខាងមុខ ហើយលោក Li ថានឹងនាំសំណើនេះទៅកាន់ប្រធានាធិបតី ស៉ី។ ប្រធានាធិបតីកូរ៉េខាងត្បូង បាន និយាយ ទៀតថា ការ ធ្វើទំនាក់ទំនង គឺ មាន សារៈសំខាន់ សម្រាប់ ការ កសាង ទំនុកចិត្ត ទៅ វិញ ទៅ មក រវាង ប្រទេស ទាំង ពីរ ខណៈដែល លោក Li យល់ស្រប ។

ដោយឡែកនៅក្នុងជំនួបមួយទៀត ប្រធានាធិបតីកូរ៉េខាងត្បូង និងលោកស្រី Takaichi បានបញ្ជាក់ឡើងវិញនូវសារសំខាន់ នៃទំនាក់ទំនងទ្វេភាគី ចំពោះមុខភាពមិនប្រាកដប្រជានៃសណ្តាប់ធ្នាប់អន្តរជាតិ។

គួរបញ្ជាក់ថា អំឡុងពេលថ្លែងសុន្ទរកថាកាលពីថ្ងៃអាទិត្យ លោក Lee Jae Myung បានសន្យាធ្វើឱ្យកិច្ចប្រជុំ G20 នៅតែជាវេទិកាដ៏មានឥទ្ធិពល សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ពេលដែលកូរ៉េខាងត្បូងធ្វើជាម្ចាស់ផ្ទះនាឆ្នាំ ២០២៨៕

អត្ថបទដែលជាប់ទាក់ទង