លោកត្រាំថានឹងបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំកម្ពុជានិងថៃដើម្បីបញ្ចប់សង្រ្គាម
វ៉ាស៊ីនតោន៖ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថារូបលោកមានគម្រោងហៅទូរស័ព្ទជាមួយមេដឹកនាំកម្ពុជា និងថៃ បន្ទាប់ពីជម្លោះព្រំដែនបានផ្ទុះឡើងសាជាថ្មី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg។
ថ្លែងនៅឯព្រឹត្តិការណ៍មួយនៅរដ្ឋ Pennsylvania កាលពីល្ងាចថ្ងៃអង្គារ ទី៩ ខែធ្នូ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «នៅថ្ងៃស្អែក (ថ្ងៃពុធ ម៉ោងនៅសហរដ្ឋអាមេរិក) ខ្ញុំនឹងហៅទូរស័ព្ទជាមួយប្រទេសទាំង២។ ខ្ញុំនឹងបើកកិច្ចពិភាក្សា តាម ទូរស័ព្ទមួយ ហើយបញ្ឈប់សង្រ្គាមមួយរវាងប្រទេស២ដ៏មានឥទ្ធិពលបំផុត»៕
