ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបើកកិច្ចសន្ទនាជាមួយនាយករដ្ឋមន្រ្តីកម្ពុជានិងថៃមុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃចន្ទស្អែកនេះ

140

គូឡាឡាំពួ៖នៅក្នុងការបង្ហោះមួយលើទំព័រ Facebook របស់លោកនៅថ្ងៃអាទិត្យ ទី២១ ខែធ្នូ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៊ីម បាននិយាយថា រូបលោកមានឱកាសភ្ជាប់ទំនាក់ទំនងជាមួយ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ដើម្បីផ្លាស់ប្ដូរយោបល់ និងពិភាក្សាអំពីមធ្យោបាយល្អនានាសំដៅឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងដែលកំពុងកើនឡើង រវាងប្រទេសទាំង២។ 

លោក អាន់វ៉ា បានឱ្យដឹងទៀតថា រូបលោកបានគូសបញ្ជាក់ឡើងវិញពីសារៈសំខាន់សម្រាប់កម្ពុជា និងថៃត្រូវចូលរួមក្នុងស្មារតីនៃកិច្ចសន្ទនា និងការគោរពគ្នាទៅវិញទៅមកដើម្បីបិទបញ្ចប់ភាពតានតឹង និងថែរក្សា សន្តិភាព ព្រមទាំងស្ថិរភាពក្នុងតំបន់។ 

បើយោងតាមលោក អាន់វ៉ា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះគឺជាឱកាស និងវេទិកាប្រកបដោយលក្ខណៈស្ថាបនាមួយដើម្បីអាចឱ្យប្រទេសទាំង២ ចរចាគ្នាដោយ បើកចំហ ដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី និងសម្រេចបាននូវដំណោះស្រាយដ៏យុត្តិធម៌ និងយូរអង្វែង៕

អត្ថបទដែលជាប់ទាក់ទង