ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទេសចិនគាំទ្រអាស៊ាននិងបញ្ជូនបេសកជនពិសេសទៅសម្របសម្រួលជម្លោះកម្ពុជា-ថៃ

150

ប៉េកាំងអ្នកនាំពាក្យក្រសួងការបរទេសចិន លោក គួ ជាគុន (Guo Jiakun) បានប្រកាសនៅថ្ងៃនេះថា ចិនគាំទ្រយ៉ាងពេញទំហឹងដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ជាពិសេសប្រទេសម៉ាឡេស៊ី ដើម្បីធានាសន្តិភាពរវាងកម្ពុជា និងថៃ។

តាមរយៈសេចក្តីថ្លែងការណ៍ លោកបានបញ្ជាក់ថា ចាប់តាំងពីស្ថានការណ៍មានភាពតានតឹងឡើង ប្រទេសចិនបានចូលរួមជាមួយភាគីទាំងពីរតាមរបៀបរបស់ខ្លួន ដោយរដ្ឋមន្ត្រីការបរទេស លោក វ៉ាង យី បានជួបសន្ទនាជាមួយសមភាគីនៃប្រទេសទាំងពីរ។

ជាពិសេស បេសកជនពិសេសទទួលបន្ទុកកិច្ចការអាស៊ី លោក តេង ស៊ីជុន (Deng Xijun) កំពុងស្ថិតក្នុងបេសកកម្មការទូតសម្របសម្រួលដើម្បីជួយរៀបចំកិច្ចចរចា។ លោក គួ បានសង្កត់ធ្ងន់ថា ចិននឹងបន្តដើរតួនាទីស្ថាបនាដើម្បីបន្ធូរបន្ថយភាពតានតឹង និងស្តារសន្តិភាពឡើងវិញសម្រាប់ផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ៕⁩

អត្ថបទដែលជាប់ទាក់ទង