ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខរដ្ឋចិននិងរុស្ស៊ីផ្ញើសារលិខិតជូនពរឆ្នាំថ្មីឆ្នាំសកលទៅវិញទៅមក, ប្រធានាធិបតីចិនយុគសម័យស្តីពីសន្តិភាពត្រូវតែឈ្នះ យុត្តិធម៌ត្រូវតែឈ្នះ ប្រជាជនត្រូវតែឈ្នះ

111

ក្រុងប៉េកាំង៖នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ លោក Xi Jinping  ប្រធានាធិបតីចិននិងលោក Putin ប្រធានាធិបតីរុស្ស៊ីបានផ្ញើសារលិខិតជូនពរឆ្នាំថ្មីឆ្នាំសកលទៅវិញទៅមក។

លោក Xi Jinping បានសម្តែងការជូនពរដ៏ល្អបវរចំពោះប្រជាជនរុស្ស៊ី។ លោកថ្លែងថា  ឆ្នាំ ២០២៥ ចិននិងរុស្ស៊ីបានរៀបចំពិធីរំលឹកខួប ៨០ ឆ្នាំនៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោកយ៉ាងឱឡារិក  បានរួមគ្នាបញ្ចូនសំឡេងយុគសម័យស្តីពីសន្តិភាពត្រូវតែឈ្នះ យុត្តិធម៌ត្រូវតែឈ្នះ ប្រជាជនត្រូវតែឈ្នះ ។ ប្រទេសចិននិងរុស្ស៊ី បានគាំទ្រគ្នាក្នុងក្របខណ្ឌពហុភាគីនិយមដូចជាអង្គការសហប្រជាជាតិជាដើម និងបានរួមចំណែកដល់ការកែលម្អ អភិបាលកិច្ចសកលតាមរយៈកំណែទម្រង់។ ខ្ញុំមានឆន្ទៈបន្តធ្វើការជាមួយលោកប្រធានាធិបតី ដើម្បីរួមគ្នាដឹកនាំទំនាក់ទំនងចិន-រុស្ស៊ីក្នុងយុគសម័យថ្មីឱ្យទទួលបានផ្លែផ្កាថ្មីដោយឥតឈប់ឈរ។

លោក Putin បានសម្តែងការជូនពរចំពោះប្រជាជនចិនឱ្យមានភាពសុខសាន្តនិងសុភមង្គល។ លោកបានថ្លែងថា ទំនាក់ទំនងភាពជាដៃគូសម្របសម្រួលជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងរុស្ស៊ីនិងចិនបានរក្សានិន្នាការអភិវឌ្ឍដ៏ល្អប្រសើរ  និងទទួលបានផ្លែផ្កាយ៉ាងច្រើន។ ខ្ញុំមានឆន្ទៈបន្តរក្សាទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយលោកប្រធានរដ្ឋចិន Xi Jinping។

ថ្ងៃដដែល នាយករដ្ឋមន្ត្រីចិននិងនាយករដ្ឋមន្ត្រីរុស្ស៊ី ក៏បានផ្ញើលិខិតជូនពរឆ្នាំថ្មីឆ្នាំសកលទៅវិញទៅមកផងដែរ៕វិទ្យុមិត្តភាពកម្ពុជាចិន

អត្ថបទដែលជាប់ទាក់ទង