ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានាធិបតីអាល្លឺម៉ង់រិះគន់ថាអាមេរិកកំពុងបំផ្លាញសណ្តាប់ធ្នាប់ពិភពលោកឱ្យក្លាយជា «សំបុកចោរ»

151

ប៊ែរឡាំង៖ប្រធានាធិបតីអាល្លឺម៉ង់ លោក ហ្វ្រែង-វ៉ាល់ធ័រ ស្តែនម៉ៃយេ (Frank-Walter Steinmeier) បានរិះគន់យ៉ាងខ្លាំងៗចំពោះគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ ដោយចោទប្រកាន់ថាអាមេរិកកំពុងបំផ្លាញសណ្តាប់ធ្នាប់ពិភពលោក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសុន្ទរកថាដ៏តឹងរ៉ឹងមិនធ្លាប់មាន លោក ស្តែនម៉ៃយើ បានចាត់ទុកសកម្មភាពរបស់អាមេរិក ដូចជាការទម្លាក់មេដឹកនាំវេណេស៊ុយអេឡា ថាជា «ការបែកបាក់ជាប្រវត្តិសាស្ត្រលើកទីពីរ» បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។

លោកបានថ្លែងថា «វាគឺជាការដួលរលំនៃតម្លៃដោយដៃគូដ៏សំខាន់បំផុតរបស់យើង គឺសហរដ្ឋអាមេរិកយើងត្រូវរារាំងពិភពលោកមិនឱ្យប្រែទៅជាសំបុកចោរ ដែលអ្នកគ្មានសីលធម៌យកអ្វីដែលពួកគេចង់បាន ហើយប្រទេសនានាត្រូវបានចាត់ទុកជាកម្មសិទ្ធិរបស់មហាអំណាច»

ទន្ទឹមគ្នានេះ លោកបានអំពាវនាវឱ្យមានការអន្តរាគមន៍យ៉ាងសកម្ម និងបញ្ចុះបញ្ចូលប្រទេសដូចជា ប្រេស៊ីល និងឥណ្ឌា ឱ្យចូលរួមការពារសណ្តាប់ធ្នាប់ពិភពលោកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង