ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានាធិបតីសហរដ្ឋអាមេរិក អញ្ជើញកម្ពុជា ចូលរួមជាសមាជិកស្ថាបនិកនៃ«ក្រុមប្រឹក្សាសន្តិភាព»

190

ភ្នំពេញ៖នេះបើយោងតាមសារលិខិតរបស់ឯកឧត្តម​ ដូណាល់​ ជេ​ ត្រាំ​ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ ផ្ញើរជូនចំពោះសម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា​ ចុះថ្ងៃទី១៦

មករា២០២៦នេះដេីម្បីអញ្ជើញកម្ពុជាចូលរួមជារដ្ឋសមាជិកស្ថាបនិក​នៃក្រុមប្រឹក្សាសន្តិភាព​ និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព។

Invitation letter from the Honorable Donald J. Trump, President of the United States of America, to Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia, to join as a Founding Member State and become a party to the Charter of the Board of Peace.

មកដល់ពេលនេះមានប្រទេសចំនួន៦ហើយ បានប្រកាសគាំទ្រ និងចូលរួមក្នុងចលនាបង្កើតដោយលោក ត្រាំ ខណៈប្រទេសចង់ក្លាយជាសមាជិកអចិន្ត្រៃយ៍តម្រូវបង់ប្រមាណ១ពាន់លានដុល្លារ។

ប្រទេសចំនួន៦ ដែលប្រកាសគាំទ្រក្រុមប្រឹក្សាសន្តិភាព រួមមានប្រទេសវៀតណាម កាហ្សាក់ស្ថាន ហុងគ្រី អាហ្សង់ទីន ម៉ារ៉ុក និងបេឡារុស។ លោក ត្រាំ បានអញ្ជើញប្រទេសប្រហែល៦០ ឱ្យចូលរួមក្រុមប្រឹក្សាសន្តិភាពរបស់លោក។

គួរបញ្ជាក់ដែរថា៖កម្ពុជាប្រទេសដំបូងគេដែលប្រើពាក្យថា «សន្តិភាព» គឺកម្ពុជា បានបំផុសតម្កើងរហូតមានពាក្យថា «អរគុណសន្តិភាព» ត្រូវបានបង្ហាញតាមទីសាធារណៈយ៉ាងព្រោងព្រាត។នេះជាគំនិតផ្ដួតដើ្ដមដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន កាលនៅជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺ «អរគុណសន្តិភាព» ដែលកម្ពុជា មានចេតនាតម្កើងនូវគុណតម្លៃសន្តិភាព និងចង់ឱ្យគ្រប់គ្នាឃើញពីគុណវិបត្តិ ផលលំបាកនានានៃសង្គ្រាម។

តែនៅពេលនេះពាក្យថា «សន្តិភាព» ត្រូវបានសហរដ្អាមេរិកយកមកប្រើក្នុងចលនាបង្កើតសម្ព័ន្ធមិត្តថ្មីមួយរបស់ពិភពលោក។ បើដូច្នេះស្របតាមគោលគំនិតដើមរបស់កម្ពុជា ។

គួររំលឹកថា៖សម្តេចតេជោ ហ៊ុន សែន កាលនៅជានាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានប្រកាសថា គំនិតផ្តួចផ្តើមពិភពលោកឱ្យតែគាំពារដល់សន្តិភាពសកល មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសណាមួយ គឺកម្ពុជា គាំទ្រជានិច្ច៕

អត្ថបទដែលជាប់ទាក់ទង