ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាស៊ានដាក់ឱ្យប្រើប្រាស់ផែនការទេសចរណ៍អាស៊ានឆ្នាំ២០២៦-២០៣០ជំរុញកំណើនទេសចរណ៍ប្រកបដោយនិរន្តភាពនិងបរិយាបន្ន

190

ហ្វីលីពីនឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងអង្គភាពប្រតិបត្តិក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ចូលរួមក្នុងសន្និសិទទេសចរណ៍អាស៊ាន ដោយមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន, តំណាងរដ្ឋមន្ត្រីទេសចរណ៍មកពីប្រទេសបូកបី (ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ), ឥណ្ឌា និង រុស្ស៊ី, តំណាងអគ្គលេខាធិការដ្ឋានអាស៊ាន, តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង សារព័ត៌មានអន្តរជាតិល្បីៗនៅលើពិភពលោក ព្រមទាំងភ្ញៀវកិត្តិយសអន្តរជាតិជាច្រើនរូប ក្រោមបរិយាកាសអធិកអធមនិងស្និទ្ធស្នាល នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។

សន្និសិទទេសចរណ៍អាស៊ាន គឺជាព្រឹត្តិការណ៍អមរៀបចំឡើង នាឱកាសវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៦ ដើម្បីដាក់ឱ្យដំណើរការជាផ្លូវការនូវផែនការទេសចរណ៍អាស៊ាន ឆ្នាំ ២០២៦-២០៣០ ដែលជាផែនការមេតម្រង់ទិស និងកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ក្នុងតំបន់អាស៊ានសម្រាប់រយៈពេលប្រាំឆ្នាំខាងមុខ។ 

ផែនការនេះ បញ្ជាក់ឡើងវិញអំពី ការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព ភាពធន់ និងមានសមត្ថភាពប្រកួតប្រជែង ដើម្បីផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ច និងសង្គមរយៈពេលវែង, ស្របតាមផែនការយុទ្ធសាស្ត្រសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៦-២០៣០។

ដើម្បីសម្រេចនូវគោលបំណងអាស៊ានដែលជាគោលដៅទេសចរណ៍តែមួយនិងមានភាពចម្រុះ, ផែនការខាងលើផ្តោតលើចំណុចអាទិភាពសំខាន់ៗ រួមមាន៖ ១៖ ការអភិវឌ្ឍវិស័យវិស័យទេសចរណ៍ប្រកបដោយភាពធន់, ២៖ ការពង្រឹងសមត្ថភាពកម្លាំងពលកម្មក្នុងវិស័យទេសចរណ៍, ៣៖ ការកែលម្អការតភ្ជាប់និងហេដ្ឋារចនាសម្ព័ន្ធ, ៤៖ ការជំរុញទេសចរណ៍ឌីជីថល និងការធ្វើពិពិធកម្មផលិតផលនិងទីផ្សារ, និង ៥៖ ការជំរុញទេសចរណ៍ប្រកបដោយនិរន្តភាព៕

អត្ថបទដែលជាប់ទាក់ទង