ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូនស្រីរបស់លោក Duterte អតីតប្រធានាធិបតីប្រកាសថានឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីហ្វីលីពីនក្នុងការបោះឆ្នោតនៅឆ្នាំ២០២៨

85

ម៉ានីល៖អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Sara Duterte នៅថ្ងៃពុធ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានប្រកាសថាលោកស្រីនឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតី ក្នុងការបោះឆ្នោត នៅឆ្នាំ២០២៨ខាងមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ 

លោកស្រី Sara Duterte បានបញ្ជាក់ទៀតថាលោកស្រីសុខចិត្តបូជាជីវិត ថាមពល និងអនាគត ដើម្បីបម្រើប្រទេសជាតិ។ ការស្ទង់មតិបានឱ្យដឹងថាលោកស្រីបានជាប់ចំណាត់ថ្នាក់ជាបេក្ខជនមាន សក្ដានុពលម្នាក់សម្រាប់ការបោះឆ្នោតប្រធានាធិបតីហ្វីលីពីននៅឆ្នាំ២០២៨។ នៅក្រោមរដ្ឋធម្មនុញ្ញហ្វីលីពីន ប្រធានាធិបតីអាចកាន់តំណែងបានត្រឹមតែមួយអាណត្តិប៉ុណ្ណោះមានរយៈពេល៦ឆ្នាំ ដែលនេះមានន័យថាប្រធានាធិបតីសព្វថ្ងៃ គឺលោក Ferdinand Marcos Jr មិនអាចឈរឈ្មោះក្នុងការបោះឆ្នោតសាជាថ្មីបាននោះទេ។ 

គួរបញ្ជាក់ថា លោកស្រី Sara Duterte គឺជាកូនស្រីរបស់អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ដែលឥលូវកំពុងជាប់ឃុំនៅឯតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ក្នុងទីក្រុងឡាអេ ជុំវិញបទចោទប្រកាន់មនុស្សឃាតពាក់ព័ន្ធនឹងសង្រ្គាមប្រឆាំងគ្រឿងញៀនអំឡុងការកាន់អំណាចរបស់លោក៕

អត្ថបទដែលជាប់ទាក់ទង