ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាពចាប់ផ្តើមហើយនៅទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិក

85

អាមេរិក៖កិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព បានចាប់ផ្តើមហើយនៅ វេលា ព្រឹក ថ្ងៃ ព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ម៉ោងនៅសហរដ្ឋអាមេរិក ត្រូវនឹងវេលាយប់ ម៉ោង នៅកម្ពុជា។ កិច្ចប្រជុំដឹកនាំដោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ដែលជា ស្ថាប និកនៃក្រុមប្រឹក្សាសន្តិភាព ដោយមានការអញ្ជើញចូលរួមពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងមេដឹកនាំនៃបណ្តាប្រទេសនានាជាច្រើនទៀត។

ក្រុមប្រឹក្សាសន្តិភាព ដែលផ្តួច ផ្តើម បង្កើតដោយ ប្រធានាធិបតីអាមេរិក បាន ចុះ ហត្ថលេខា បង្កើតផ្លូវការកាលពីថ្ងៃព្រហ ស្បតិ៍ ទី ២២ ខែ មករា ឆ្នាំ ២០២៦ នៅ ទីក្រុង ដាវ៉ូស ប្រទេសស្វីស ។

ប្រទេសកម្ពុជា បានសម្រេចចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) តាមការអញ្ជើញរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក កាល ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦។ 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចូលរួមនេះ គឺដើម្បីបង្ហាញពី ឆន្ទៈ របស់ កម្ពុជា ក្នុងការគាំទ្រ និងរួមចំណែកដល់ការលើក កម្ពស់ការរក្សាសន្តិភាពសកល។ សុច្ឆន្ទៈ ស្រឡាញ់សន្តិភាព ការគាំទ្រ និងរួមចំណែកដល់ ការកសាង និងរក្សាសន្តិភាព គឺជា គោលការណ៍ ដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ជារៀង រហូត មក ជាពិសេសតាមរយៈ ការ បញ្ជូន កងកម្លាំងរក្សាសន្តិភាព ក្រោមឆត្រអង្គការសហ ប្រជា ជាតិ ទៅ បំពេញ បេស ក កម្មនៅតាមបណ្តាប្រទេសមួយចំនួនដែលរងគ្រោះដោយ សារ សង្គ្រាម។ 

សូមបញ្ជាក់ថា សម្រាប់ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុម ប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ។ តែសម្រាប់ការចូលជាសមាជិក រយៈ អចិន្ត្រៃយ៍ មានព័ត៌មាននានាថា នឹងត្រូវបង់ថវិកាប្រមាណជា ១ពាន់លានដុល្លារអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង