ផ្លូវមួយចំនួនក្នុងមូលដ្ឋានសង្កាត់ច្បារអំពៅទី១ សព្វថ្ងៃកាន់តែចង្អៀតរួមតូចទៅៗមកធ្វើជាចំណតឡាន.ម៉ូតូ និង ជាទីផ្សារលក់ដូរអាជ្ញាធរមើលរំលង
ភ្នំពេញ៖មហាជនធ្វើដំណើរតាមផ្លូវបានរអ៊ូរទាំថាផ្លូវមួយចំនួនក្នុងមូលដ្ឋានសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅសព្វថ្ងៃនេះកាន់តែចង្អៀតរួមតូចទៅៗដោយសារសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានបណ្ដែតបណ្ដោយអោយគេយកចំណីផ្លូវសាធារណៈមកធ្វើជាចំណតឡាន.ម៉ូតូ និង ក្លាយជាទីផ្សារលក់ដូរបង្កនូវភាពរញ៉េរញ៉ៃគ្មានសណ្ដាប់ធ្នាប់ពេញដងផ្លូវបង្កការកកស្ទះចរាចរណ៍ស្ទើររៀងរាល់ថ្ងៃ។
សូមអាជ្ញាធរក្រុងពិនិត្យមើលផងសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានសង្កាត់ច្បារអំពៅទី១និងខណ្ឌច្បារអំពៅទុកឱ្យភាពរញ៉េរញ៉ៃពេញដងផ្លូវបែបនេះកើតមានឡើងតែសមត្ថកិច្ចអាជ្ញាធរគេអត់ខ្វល់៕
