ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៊ីរ៉ង់សងសឹកអ៊ីស្រាអែលនិងអាមេរិកវិញយ៉ាងចាស់ដៃជាទីបំផុតដោយបាញ់ស្រោចលើមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសមួយចំនួន និងអ៊ីស្រាអែល

62

បរទេស៖៖ខ្លាមជ្ឈិមបូព៌ាអ៊ីរ៉ង់យោងតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី RT បានចេញផ្សាយថា មូលដ្ឋានទ័ពជើងទឹករបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសបារ៉ែនត្រូវម៉ីស៊ីល របស់អ៊ីរ៉ង់ហក់ទៅសង្គ្រប់ហើយ។ រីឯមូលដ្ឋានយោធារបស់អាមេរិកនៅក្នុងប្រទេសគុយវ៉ែត និងនៅទីក្រុង Abu Dhabi នៅក្នុងប្រទេសអេមីរ៉ាត អារ៉ាប់រួម ក៏ត្រូវបានម៉ីស៊ីលរបស់អ៊ីរ៉ង់ហោះទៅវាយប្រហារផងដែរ។មានសេចក្តីរាយការណ៍ថា លោក អាយ៉ាតុលា អាលី ខាមីនី មេដឹកនាំកំពូលអ៊ីរ៉ង់ត្រូវបានជម្លៀសចេញពីទីក្រុងតេអេរ៉ង់ទៅកាន់កន្លែងមានសុវត្ថិភាពបាត់ហើយ ខណៈម៉ីសុីលរបស់អ៊ីស្រាអែលសម្រួចគោលដៅមកកាន់ការិយាល័យរបស់លោកនៅក្នុងទីក្រុងនេះ។ យោងតាម CNA បានរាយការណ៍ថា ឥឡូវនេះអ៊ីរ៉ង់កំពុងតែត្រៀមវាយបកវិញឲ្យបានចាស់ដៃជាទីបំផុត រីឯអ៊ីស្រាអែលវិញទទួលស្គាល់ថា អ៊ីរ៉ង់ប្រាកដជានឹងសងសឹកវិញយ៉ាងខ្លាំងក្លាផងដែរ ទើបខ្លួនប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នទូទាំងប្រទេសតែម្ដង។  សូមជម្រាបថា អាមេរិកនិងអ៊ីស្រាអែលរៀបផែនការវាយប្រហារអ៊ីរ៉ង់រាប់ខែមកហើយ ពោលគឺឲ្យតែការចរចាគ្នាមិនត្រូវ គឺនឹងមានលទ្ធផលដូចថ្ងៃនេះ។

ចំណែកឯ ទីភ្នាក់ងារព័ត៌មាន Al Jazeera បានរាយការណ៍ថា ម៉ីស៊ីលរបស់អ៊ីវង់ត្រូវបានស្ទាក់ចាប់នៅពីលើប្រទេសកាតា។ ដោយឡែកទីភ្នាក់ងារព័ត៌មាន AFP វិញបានចុះផ្សាយថា នៅអ៊ីស្រាអែលក៏ចាប់បានសញ្ញាថា ម៉ីស៊ីលរបស់អ៊ីរ៉ង់ក៏កំពុងតែហោះសំដៅទៅដែរ ដោយអ៊ីស្រាអែលប្រកាសឲ្យប្រជាពលរដ្ឋរបស់ខ្លួនរត់ទៅរកកន្លែងមានសុវត្ថិភាព ខណៈសំឡេងស៊ីរ៉ែនលាន់ឮពេញមេឃ។ ទាំងនេះសបញ្ជាក់ឲ្យឃើញថា ទីបំផុតម៉ីស៊ីលរបស់អ៊ីរ៉ង់នៅតែមានសមត្ថភាពអាចហោះចេញពីកាណុងបាន៕

អត្ថបទដែលជាប់ទាក់ទង