ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កប៉ាល់កុងតឺន័រដោតទង់ជាតិម៉ាល់តារងការវាយប្រហារនៅច្រកសមុទ្រ Hormuz បង្ខំឱ្យនាវិកបោះបង់ចោល

31

ម៉ាស្កាតប្រភពពីវិស័យដឹកជញ្ជូនផ្លូវសមុទ្រ បានបញ្ជាក់នាថ្ងៃពុធនេះថា កប៉ាល់កុងតឺន័រឈ្មោះ Safeen Prestige ដែលដោតទង់ជាតិម៉ាល់តា បានរងការវាយប្រហារដោយគ្រាប់ផ្លោង ខណៈកំពុងធ្វើដំណើរឆ្ពោះទៅកាន់ច្រកសមុទ្រ ហ័រមូស (Hormuz) ដែលបង្ខំឱ្យក្រុមនាវិកត្រូវបោះបង់ចោលកប៉ាល់ជាបន្ទាន់។

ក្រុមហ៊ុនគ្រប់គ្រងហានិភ័យដែនសមុទ្រអង់គ្លេស Vanguard បានរាយការណ៍ថា កប៉ាល់នេះត្រូវបានវាយប្រហារនៅវេលាម៉ោង ១១៖០៩នាទីព្រឹក (ម៉ោងសកល) ត្រង់ចំណុចចម្ងាយប្រមាណ ២ម៉ាយល៍សមុទ្រ (ប្រហែល ៣.៧គីឡូម៉ែត្រ) ភាគខាងជើងប្រទេសអូម៉ង់ ពេលកំពុងឆ្លងកាត់ច្រកសមុទ្រ Hormuz ឆ្ពោះទៅទិសខាងកើត។ 

គ្រាប់ផ្លោងមិនស្គាល់អត្តសញ្ញាណ បានបាញ់ចំកប៉ាល់បន្តិចបង្កឱ្យមានអគ្គិភ័យឆាបឆេះបន្ទប់ម៉ាស៊ីន ប៉ុន្តែមកទល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍ពីផលប៉ះពាល់ដល់បរិស្ថាននៅឡើយទេ។

គួរបញ្ជាក់ថា ទីភ្នាក់ងារប្រតិបត្តិការពាណិជ្ជកម្មដែនសមុទ្រអង់គ្លេស (UKMTO) ក៏បានទទួលរបាយការណ៍ស្រដៀងគ្នានេះដែរ ដោយបញ្ជាក់ថា នាវិកទាំងអស់បានជម្លៀសខ្លួនចេញពីកប៉ាល់ដោយសុវត្ថិភាព ហើយពុំមាននរណាម្នាក់រងរបួសនោះទេ៕

អត្ថបទដែលជាប់ទាក់ទង