ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៉ីរ៉ង់គំរាមវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៉ីស្រាអែលប្រសិនបើមានការព្យាយាមផ្លាស់ប្ដូររបបដឹកនាំ

26

Reuters៖ទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ ISNA ដោយផ្អែកលើការស្រង់សម្ដីពីមន្ត្រីយោធាអ៉ីរ៉ង់ម្នាក់បាននិយាយថាអ៉ីរ៉ង់នឹងវាយប្រហារលើទីតាំងនុយក្លេអ៊ែរ Dimona របស់អ៉ីស្រាអែល ប្រសិនបើអ៉ីស្រាអែល និងសហរដ្ឋអាមេរិកព្យាយាមផ្លាស់ប្ដូររបបដឹកនាំតេហេរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ 

កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាគោលដៅនៃសង្រ្គាម នោះគឺបង្កើតលក្ខខណ្ឌមួយចំនួនដើម្បីអាចឱ្យប្រជាជនអ៉ីរ៉ង់ផ្ដួលរំលំ និងផ្លាស់ប្ដូររបបដឹកនាំអ៉ីរ៉ង់។ 

កាសែតអ៉ីស្រាអែល The Jerusalem Post ក៏បានរាយការណ៍ដែរថាខណៈមនុស្សមួយចំនួននិយាយថាលោក ត្រាំ ប្រហែលជានឹងអះអាងពីជ័យជម្នះ ហើយបិទបញ្ចប់សង្រ្គាមនៅប៉ុន្មានថ្ងៃខាងមុខ ក្រុមមន្ត្រីជាន់ខ្ពស់អ៉ីស្រាអែលបានអះអាងថាសហរដ្ឋអាមេរិកនឹងបន្តប្រយុទ្ធ រហូតទាល់តែមានការផ្លាស់ប្ដូររបបដឹកនាំនៅអ៉ីរ៉ង់៕

អត្ថបទដែលជាប់ទាក់ទង