ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៉ីរ៉ង់បាញ់ប្រហារនាវាដឹកប្រេងអាមេរិកនៅតំបន់ឈូងសមុទ្រជាការសងសឹកចំពោះអាមេរិកដែលបាញ់ពន្លិចនាវាខ្លួននៅមហាសមុទ្រឥណ្ឌា

22

តេហេរ៉ង់៖កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ (IRGC) អះអាងថា កងទ័ពជើងទឹករបស់ខ្លួន បានវាយប្រហារ នាវាដឹកប្រេងរបស់សហរដ្ឋអាមេរិក នៅភាគខាងជើងតំបន់ឈូងសមុទ្រ នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ជាមួយការសង្កត់ធ្ងន់ថា នាវាយោធា និងនាវាពាណិជ្ជកម្ម ដែលជាកម្មសិទ្ធិរបស់អាមេរិក អ៉ីស្រាអែល និងបណ្តាប្រទេសអឺរ៉ុបដែលគាំទ្រពួកគេ «នឹងមិនត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ឡើយ»។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមីនា ឆ្នាំ ២០២៦។

IRGC បញ្ជាក់ថា «ប្រសិនបើនាវាទាំងនោះត្រូវបានប្រទះឃើញ ច្បាស់ណាស់ ពួគវានឹងរងការវាយប្រហារ»។ តាមទីភ្នាក់ងារព័ត៌មាន Tasnim របស់អ៉ីរ៉ង់ IRGC បាននិយាយថា «យើងធ្លាប់បាននិយាយពីមុនមកហើយ ថាផ្អែកលើច្បាប់ និងដំណោះស្រាយអន្តរជាតិ ករណីមានសង្រ្គាម សាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ មានសិទ្ធិដើម្បីគ្រប់គ្រងការឆ្លងកាត់ ច្រកសមុទ្រ Hormuz»

គួរបញ្ជាក់ថា បន្ទាប់ពីវាយប្រហារលើមូលដ្ឋានទ័ពអាមេរិក នៅតាមបណ្តាប្រទេសអារ៉ាប់ ជាការសងសឹកនឹង ការវាយប្រហារបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល អ៉ីរ៉ង់បានប្រកាសបិទច្រកសមុទ្រ Hormuz ដែលនាំការដឹកជញ្ជូនប្រេងនៅមជ្ឈិមបូព៌ាត្រូវបញ្ឈប់៕

អត្ថបទដែលជាប់ទាក់ទង