ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៉ីរ៉ង់អនុញ្ញាតឱ្យនាវាឥណ្ឌាដឹកជញ្ជូនហ្គាសឆ្លងកាត់ច្រកសមុទ្រ Hormuz

18

ញូវដេលីយោងតាមប្រភពចំនួន ៤ អ៉ីរ៉ង់បានអនុញ្ញាតឱ្យនាវាដឹកជញ្ជូនហ្គាស LPG ដែលមានដោតទង់ជាតិឥណ្ឌា ២គ្រឿងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលករណីដ៏កម្រមួយ ខណៈអ៉ីរ៉ង់កំពុងព្យាយាមបិទផ្លូវដ៏សំខាន់មួយនេះ ដោយរំខានដល់ការផ្គត់ផ្គង់ថាមពលពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ ២០២៦។

ទីក្រុងតេហេរ៉ង់ ក៏បានទទួលស្គាល់ដែរកាលពីថ្ងៃទី១៣ ខែមីនា។ ប្រភពបាននិយាយថា នាវា Shivalik បានឆ្លងកាត់ច្រកសមុទ្រ Hormuz ក្រោមការអមដំណើរពីកងទ័ពជើងទឹកឥណ្ឌា ហើយនាវាមួយទៀតគឺ Nanda Devi ត្រូវបានគេរំពឹងថានឹងចេញដំណើរតាមក្រោយ នៅប៉ុន្មានម៉ោងខាងមុខ។

ចាប់តាំងពីសហរដ្ឋអាមេរិក-អ៉ីស្រាអែល ផ្តើមយុទ្ធនាការទម្លាក់គ្រាប់បែក អ៉ីរ៉ង់បានបិទខ្ទប់ចរាចរណ៍ភាគច្រើនតាមច្រកសមុទ្រ Hormuz ដែលជាធម្មតានាំការផ្គត់ផ្គង់ប្រហែល ១០ភាគរយនៃប្រេងពិភពលោក។ ថ្មីៗនេះ នាយករដ្ឋមន្ត្រី លោក Narendra Modi បានឱ្យដឹងថា លោកបានជជែកជាមួយប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian អំពីការដឹកជញ្ជូនទំនិញ និងថាមពលពីតំបន់ឈូងសមុទ្រពែក្ស។

ឥណ្ឌា បានផ្តល់កំពង់ផែសុវត្ថិភាពដល់នាវិកអ៉ីរ៉ង់ចំនួន ១៨៣នាក់ពីកប៉ាល់ ដែលបានចូលចតបន្ទាប់ពីផ្ទុះសង្គ្រាម។ វាជានាវា ១ក្នុងចំណោម ៣ដែលចូលរួមសមយុទ្ធនៅឥណ្ឌា ហើយដែល ១គ្រឿងត្រូវបាននាវាមុជទឹកអាមេរិក បាញ់ពន្លិចក្បែរប្រទេស ស្រីលង្កា៕

អត្ថបទដែលជាប់ទាក់ទង