ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានាធិបតីអ៊ុយក្រែនថា៖រុស្ស៉ីកំពុងផ្គត់ផ្គង់ដ្រូន Shahed ទៅឱ្យអ៉ីរ៉ង់

12

Reuters៖ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថារុស្ស៉ីកំពុងផ្គត់ផ្គង់ដ្រូន Shahed ឱ្យអ៉ីរ៉ង់យកទៅប្រើប្រាស់ប្រឆាំងនឹងសហរដ្ឋអាមេរិក និងអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ 

លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់បែបនេះក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN ដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២៦។ ក្នុងបទសម្ភាសន៍នោះ លោក ហ្សេលេនស្គី បានប្រាប់ អ្នកសារព័ត៌មាន CNN លោក Fareed Zakaria ថាវាជារឿងពិត១០០ភាគរយដែលអ៉ីរ៉ង់បានប្រើប្រាស់ដ្រូន Shahed ផ្គត់ផ្គង់ដោយរុស្ស៉ីដើម្បីវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកក្នុងតំបន់មជ្ឈិមបូព៌ា។ 

គួរបញ្ជាក់ថា ដ្រូន Shahed ផលិតដោយអ៉ីរ៉ង់ត្រូវបានប្រើប្រាស់ទ្រង់ទ្រាយធំជាលើកដំបូងក្នុងសង្រ្គាមរបស់រុស្ស៉ី នៅអ៊ុយក្រែនជាទីដែលយោធារុស្ស៉ីបានដ្រូននេះម៉ឺនគ្រឿងចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង កាលពីឆ្នាំ២០២២។ ដំបូងអ៉ីរ៉ង់ត្រូវបានរាយការណ៍ថាបានផ្គត់ផ្គង់ដ្រូន Shahed ទៅឱ្យរុស្ស៉ី តែក្រោយមកទីក្រុងមូស្គូទទួលបានសិទ្ធិផលិតដ្រូនមួយនេះ៕

អត្ថបទដែលជាប់ទាក់ទង