ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្មាំបដិវត្តន៍អ៉ីរ៉ង់ប្ដេជ្ញាតាមសម្លាប់នាយករដ្ឋមន្ត្រីអ៉ីស្រាអែលលោក Netanyahu

26

តេហេរ៉ង់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ នៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២៦ បានប្ដេជ្ញាថានឹងតាមសម្លាប់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ឱ្យទាល់តែបាន ខណៈសង្រ្គាមជាមួយអ៉ីស្រាអែល និងសហរដ្ឋអាមេរិកនៅតែបន្ត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ 

នៅលើគេហទំព័រព័ត៌មានរបស់ខ្លួនមានឈ្មោះថា Sepah News កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បានគំរាមដូច្នេះថា «ប្រសិនបើឧក្រិដ្ឋជនសម្លាប់កូនក្មេងម្នាក់នេះ (លោក Netanyahu) នៅមានជីវិត យើងនឹងបន្តតាមប្រមាញ់ និងសម្លាប់រូបគេដោយកម្លាំងពេញទំហឹង»។ 

ការគំរាមតាមសម្លាប់លោក Netanyahu ពីសំណាក់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ កើតមានឡើងបន្ទាប់ពីមានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមជាច្រើននាំគ្នាចោទសួរថាតើលោក Netanyahu កំពុងស្ថិតនៅទីណា ក្រោយរូបលោកមិនបានបង្ហាញខ្លួនជាច្រើនថ្ងៃមកនេះ៕

អត្ថបទដែលជាប់ទាក់ទង