ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៉ីរ៉ង់អះអាងថាមានភស្តុតាងបង្ហាញពី «កលល្បិច» របស់អាមេរិក-អ៉ីស្រាអែលក្នុងការវាយប្រហារបណ្តាប្រទេសអារ៉ាប់ហើយទម្លាក់កំហុសលើខ្លួន

23

តេហេរ៉ង់រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Seyed Abbas Araghchi បានអះអាងថា ទីក្រុងតេហេរ៉ង់មានទិន្នន័យជាក់លាក់ ដែលបង្ហាញថា សហរដ្ឋអាមេរិក និងអ៉ីស្រាអែល គឺជាអ្នកនៅពីក្រោយការវាយប្រហារលើបណ្តាប្រទេសអារ៉ាប់ក្នុងតំបន់មជ្ឈិមបូព៌ា ដើម្បីបំផ្លាញទំនាក់ទំនងរវាងបណ្តាប្រទេសទាំងនេះជាមួយអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Al-Araby Al-Jadeed លោក Araghchi បានចោទប្រកាន់ថា អាមេរិកបានបង្កើតដ្រូនមួយប្រភេទឈ្មោះ «LUCAS» ដែលមានលក្ខណៈស្រដៀងនឹងដ្រូន Shahed 136 របស់អ៉ីរ៉ង់ ដើម្បីប្រើប្រាស់វាយប្រហារចំគោលដៅក្នុងប្រទេសអារ៉ាប់។ លោកបានសង្កត់ធ្ងន់ថា «អ៉ីរ៉ង់មិនទាន់បានកំណត់គោលដៅលើតំបន់ស៊ីវិល ឬលំនៅដ្ឋានណាមួយក្នុងតំបន់នេះទេ»ដោយលោកអះអាងថា ការវាយប្រហាររបស់អ៉ីរ៉ង់គឺផ្តោតតែលើមូលដ្ឋានទ័ព និងផលប្រយោជន៍របស់អាមេរិក ដែលប្រើប្រាស់ជាមូលដ្ឋានវាយប្រហារលើទឹកដីអ៉ីរ៉ង់ប៉ុណ្ណោះ។

គួរបញ្ជាក់ថា ជុំវិញច្រកសមុទ្រ Hormuz លោក Araghchi បានបញ្ជាក់ថា ច្រកនេះនៅតែបើកចំហសម្រាប់គ្រប់ភាគីទាំងអស់ លើកលែងតែនាវាអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។ ជុំវិញភាពចលាចលនៅអារ៉ាប៊ីសាអូឌីត កងឆ្មាំបដិវត្តន៍អ៉ីស្លាមអ៉ីរ៉ង់ (IRGC) ក៏បានចេញមុខបដិសេធថា ខ្លួនមិនពាក់ព័ន្ធនឹងការវាយប្រហារដោយដ្រូនក្នុងទីក្រុងរីយ៉ាដ ឬតំបន់ខេត្តខាងកើតនោះទេ៕

អត្ថបទដែលជាប់ទាក់ទង