ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីការបរទេសចិនជំរុញឱ្យមានការចរចាសន្តិភាពឆាប់ៗក្នុងពេលជជែកជាមួយសមភាគីអ៉ីរ៉ង់

185

ប៉េកាំងរដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បានអំពាវនាវកាលពីថ្ងៃទី២៤មីនានេះ ដល់ភាគីទាំងអស់ចាប់យកឱកាសដើម្បីចរចារកសន្តិភាព ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន នៅពេលជជែកតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២៦។

តាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន លោក Wang បានប្រាប់ លោក Araqchi ថាការនិយាយតែងតែប្រសើរជាងការប្រយុទ្ធគ្នា ដោយបន្ថែមថា រាល់បញ្ហាដែលមិនយល់ស្រប គួរតែត្រូវបានដោះស្រាយដោយការសន្ទនា និងចរចា មិនមែនដោយប្រើកម្លាំងនោះទេ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់នាថ្ងៃពុធនេះ លោក Araqchi បានឆ្លើយតបដោយទៅកាន់លោក Wang ដោយនិយាយថា ការរំពឹងទុករបស់អ៉ីរ៉ង់ ចំពោះប្រទេសសមាជិកនៃក្រុមប្រឹក្សាសន្តិសុខ ជាពិសេសចិន និងរុស្ស៉ី នោះគឺរារាំងសហរដ្ឋអាមេរិកពីការបន្តបំពានអំណាចក្រុមប្រឹក្សា តាមរយៈប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការថ្កោលទោសការឈ្លានពានរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល៕

អត្ថបទដែលជាប់ទាក់ទង