ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម៉ាឡេស៉ីបានកំណត់ឱ្យមន្រ្តីនិងបុគ្គលិករដ្ឋធ្វើការពីផ្ទះចំពោះមុខវិបត្តិប្រេងឥន្ធនៈ

120

គូឡាឡាំពួនាយករដ្ឋមន្ត្រី អាន់វ៉ា អ៉ីប្រាហ៉ីម បាននិយាយថា ម៉ាឡេស៊ី នឹងដាក់ចេញនូវគោលនយោបាយធ្វើការពីផ្ទះ សម្រាប់ក្រសួង ទីភ្នាក់ងារ ស្ថាប័ននីតិប្បញ្ញត្តិ ក៏ដូចជាក្រុមហ៊ុនសហការជាមួយរដ្ឋាភិបាល ចាប់ពីថ្ងៃទី១៥ ខែមេសា ដើម្បីបម្រុងថាមពលទុក ក្នុងអំឡុងពេលនៃសង្រ្គាមមជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០៦។

លោក អាន់វ៉ា បាននិយាយនៅឯសន្និសីទពិសេសមួយថា «គណៈរដ្ឋមន្ត្រីបានយល់ព្រម ចំពោះគោលនយោបាយធ្វើការពីផ្ទះ។ វាមានគោលបំណងកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងធានាឱ្យមានការផ្គត់ផ្គង់ថាមពលប្រកបដោយស្ថិរភាព»

ម៉ាឡេស៉ី បានដាក់ប្រាក់ឧបត្ថម្ភធនច្រើនលើប្រេងឥន្ធនៈរួចហើយ ដោយពលរដ្ឋដែលមានសិទ្ធិទទួលបាន ចំណាយថ្លៃប្រេងត្រឹមតែ ១.៩៩រីងហ្គីត ឬ ០.៤៩ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយលីត្រ។ ប៉ុន្តែនៅពេលតម្លៃប្រេងឆៅពិភពលោកកើនឡើង ហើយអ៉ីរ៉ង់កំពុងបិទខ្ទប់ច្រកសមុទ្រ Hormuz យ៉ាងមានប្រសិទ្ធភាពនោះ លោក អាន់វ៉ា និយាយថា កូតាសម្រាប់ប្រេងឥន្ធនៈដែលឧបត្ថម្ភធន នឹងត្រូវបន្ថយពី ៣០០លីត្រមកត្រឹម ២០០លីត្រក្នុងមួយខែ៕

អត្ថបទដែលជាប់ទាក់ទង