ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជប៉ុនមានបំណងបង្កើនចំនួនកងទ័ពជាស្រ្តីឱ្យបានកាន់តែច្រើន

194

តូក្យូ៖ប្រទេសជប៉ុន ចង់បង្កើនចំនួនស្ត្រីក្នុងជួរយោធាឱ្យបានកាន់តែច្រើន គិតត្រឹមពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០៣០ ហើយកំពុងព្យាយាមបញ្ចុះបញ្ចូលមនុស្សវ័យក្មេង ឱ្យចុះឈ្មោះចូលបម្រើការ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦។

យោងតាមក្រសួងការពារជាតិ ក្រោមការកំណត់គោលដៅថ្មីក្នុងឆ្នាំនេះ គឺគួរតែមានស្ត្រីប្រហែល ១៣ភាគរយ ក្នុងជួរកងកម្លាំងស្វ័យការពារជាតិជប៉ុន SDF គិតត្រឹមខែមីនា ឆ្នាំ២០៣៦ ដែលកើនពីអត្រា៩ភាគរយ នាពេលបច្ចុប្បន្ន។ ការជំរុញនេះកើតមានឡើង ចំពេលក្រសួងការពារជាតិជប៉ុន សន្យាកែលម្អលក្ខខណ្ឌសម្រាប់បុគ្គលិកស្រី ក្រោយផ្ទុះរឿងអាស្រូវបំពានផ្លូវភេទ ដោយអតីតទាហានស្រីម្នាក់បានចែករំលែកនៅលើកម្មវិធី YouTube។ ក្នុងការបញ្ជាក់មកកាន់ AFP ក្រសួងការពារជាតិជប៉ុន បាន សង្កត់ធ្ងន់ លើ តម្រូវការ នៃតុល្យភាព ជីវិត ការងារ”។

គួរបញ្ជាក់ថា ទីក្រុងតូក្យូ បានបង្កើនការចំណាយលើវិស័យការពារជាតិ និងព្យាយាមទាក់ទាញអ្នកចូលបម្រើកងទ័ពបន្ថែម ខណៈដែលក្តីបារម្ភចេះតែកើនឡើង ជុំវិញមហិច្ឆតាទឹកដីរបស់ចិននៅក្នុងតំបន់។ ក្រុមមន្ត្រី និងអ្នកជំនាញនិយាយថា កាតព្វកិច្ចគ្រោះថ្នាក់ ប្រាក់បៀរវត្សទាប និងការចូលនិវត្តន៍ត្រឹមអាយុ ៥៦ឆ្នាំ គឺជាកត្តាដែលធ្វើឱ្យយុវជនជប៉ុន មិនសូវចង់ចូលធ្វើជាទាហាន៕

អត្ថបទដែលជាប់ទាក់ទង