ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តម្លៃប្រេងប្រែប្រួលតិចតួចខណៈការរំខានពាណិជ្ជកម្មតាមច្រកសមុទ្រ Hormuz នៅតែមានក្រោយបទឈប់បាញ់អាមេរិក-អ៉ីរ៉ង់

173

Reuters៖តម្លៃប្រេងឆៅបានធ្លាក់ចុះបន្តិច ក្នុងការជួញដូរនាពេលព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសានេះ បន្ទាប់ពីបានកើនឡើងយ៉ាងខ្លាំងកាលពីវគ្គមុន ខណៈដែលកិច្ចចរចាសន្តិភាពអាមេរិក-អ៉ីរ៉ង់កំពុងជាប់គាំង ហើយប្រទេសទាំងពីរបន្តការរឹតបន្តឹងលើលំហូរពាណិជ្ជកម្ម តាមច្រកសមុទ្រ Hormuz។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រេងឆៅ Brent មានតម្លៃ ១០១.៧៦ដុល្លារក្នុង មួយ បារ៉ែល រីឯ ប្រេងឆៅអាមេរិក West Texas មានតម្លៃ ៩២.៨២ដុល្លារក្នុងមួយបារ៉ែល ដែលជាតួលេខថយចុះតិចតួចធៀបនឹងថ្ងៃ ពុធ ។

ទោះបីជាលោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសពន្យារពេលបទឈប់បាញ់ តាមការស្នើពីអ្នកសម្របសម្រួលប៉ាគីស្ថាន តែអ៉ីរ៉ង់ និងសហរដ្ឋអាមេរិក នៅតែរឹតបន្តឹងការចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាផ្លូវនាំប្រេង និងឧស្ម័នធម្មជាតិរាវ (LNG) ប្រហែល ២០ភាគរយមកផ្គត់ផ្គង់ប្រចាំថ្ងៃដល់ពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង