ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងអង្គរក្សប្រធានាធិបតីអាមេរិកបាញ់តទល់ជាមួយខ្មាន់កាំភ្លើងម្នាក់នៅក្បែរសេតវិមាន

129

វ៉ាស៉ីនតោនកងអង្គរក្សប្រធានាធិបតីអាមេរិក (US Secret Service) បានឱ្យដឹងថាមន្រ្តីរបស់ខ្លួន បានតទល់ជាមួយបុគ្គលគួរឱ្យសង្ស័យម្នាក់ នៅក្បែរសេតវិមាន ដែលក្រោយមកបានបាញ់មកលើពួកគេ មុនពេលរត់គេចដោយថ្មើរជើង និងត្រូវបានបាញ់បណ្តាលឱ្យរបួសធ្ងន់ ដោយកងកម្លាំងអនុវត្តច្បាប់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦។

អនុប្រធានកងអង្គរក្ស លោក Matthew Quinn និយាយថាអង្គរក្សដែល ដើរ ល្បាត នៅ បរិវេណ ខាងក្រៅ សេតវិមាន បានឃើញបុគ្គល ម្នាក់ គួរ ឱ្យ សង្ស័យម្នាក់ ដែល ទំនង ជា មាន អាវុធ។ បុគ្គលនោះព្យាយាមរត់ ពេលឃើញមន្រ្តីអង្គរក្សដើរទៅ ជិត ហើយ បាន បាញ់សំដៅមកពួកគេ តែត្រូវមន្រ្តីអង្គរក្សបាញ់តបបណ្តាលឱ្យរបួស រួចបញ្ជូនទៅកាន់មន្ទីរពេទ្យ។

តាមលោក Quinn ម៉ូតូអមដំណើរអនុប្រធានាធិបតី JD Vance ទើបឆ្លងកាត់តំបន់នេះមិនយូរប៉ុន្មាន មុនពេលមានឧប្បតិ្តហេតុ តែគ្មានចំណុចណាមួយបង្ហាញថា ជនសង្ស័យមានបំណងចូលទៅជិតលោក Vance នោះទេ។ ឧប្បត្តិហេតុនោះ បាននាំឱ្យសេតវិមានបិទទ្វាររយៈពេលខ្លី៕

អត្ថបទដែលជាប់ទាក់ទង