ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តម្លៃប្រេងហក់ឡេីងដល់ជិត១១០ដុល្លារក្នុងមួយបារ៉ែលចំពោះមុខក្តីបារម្ភពីការប្រយុទ្ធគ្នាជាថ្មីរវាងអាមេរិកនិងអ៉ីរ៉ង់

100

Reuters៖តម្លៃប្រេងកេីនឡើងជាង ៣ភាគរយនៅថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីការអត្ថាធិប្បាយរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ ធ្វេីឱ្យក្តីសង្ឃឹមពីកិច្ចព្រមព្រៀង ដើម្បីបញ្ចប់ការវាយប្រហារកប៉ាល់ និងការរឹបអូសជុំវិញច្រកសមុទ្រ Hormuz ហាក់ស្រពិចស្រពិល។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ 

ប្រេងឆៅ Brent មានតម្លៃ ១០៩.២៦ដុល្លារក្នុងមួយបារ៉ែល រីឯប្រេងឆៅអាមេរិក US West Texas Intermediate មានតម្លៃ ១០៥.៤២ដុល្លារក្នុងមួយបារ៉ែល។ 

លោក ត្រាំ បាននិយាយថា លោកអស់ការអត់ធ្មត់ជាមួយអ៉ីរ៉ង់ ហើយថាលោកបានយល់ស្របជាមួយប្រធានាធិបតីចិន ស៉ី ជិនពីង ថាមិនអាចអនុញ្ញាតឱ្យអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរឡេីយ ហេីយត្រូវតែបើកច្រកសមុទ្រឡើងវិញ។ 

រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi បាននិយាយថា អ៉ីរ៉ង់គ្មានទំនុកចិត្តលេីសហរដ្ឋអាមេរិកទេ ហេីយថាចំណាប់អារម្មណ៍ក្នុងការចរចា លុះត្រាតែទីក្រុងវ៉ាស៉ីនតោនមានភាពច្បាស់លាស់។ 

អ្នកវិភាគនិយាយថា វោហាសាស្រ្តអរិភាពដាក់គ្នាម្តងទៀតរវាងអាមេរិក និងអ៉ីរង់បានក្លាយជាការប្រឈមថ្មី។ ពេលដែលបទឈប់បាញ់នៅតែមាន ក្តីសង្ឃឹមសម្រាប់ការបើកច្រកសមុទ្រ Hormuz ឡើងវិញបានរសាត់បាត់៕

អត្ថបទដែលជាប់ទាក់ទង