លោកត្រាំប្រកាសផ្អាកគម្រោងវាយអ៉ីរ៉ង់ធ្វើឱ្យតម្លៃប្រេងអន្តរជាតិធ្លាក់ចុះ២ភាគរយវិញ
Reuters៖តម្លៃប្រេង ក្នុងការជួញដូរនៅអាស៉ី នាពេលព្រឹកថ្ងៃអង្គារ ទី១៩ ខែឧសភា បានធ្លាក់ចុះជាង ២ភាគរយ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និយាយពីការផ្អាកគម្រោងវាយប្រហារលើអ៉ីរ៉ង់ ដើម្បីទុកលទ្ធភាពចរចាបន្តឈានទៅបញ្ចប់សង្រ្គាម ក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រេងឆៅ Brent សម្រាប់ចែកចាយខែកក្កដា មានតម្លៃ ១០៩.០៩ក្នុងមួយបារ៉ែល ធ្លាក់ចុះអស់ ២.៧ភាគរយ។ ចំណែកប្រេងឆៅអាមេរិក West Texas Intermediate សម្រាប់ចែកចាយខែកក្កដា មានតម្លៃ ១០៧.២៨ដុល្លារក្នុងមួយបារ៉ែល ធ្លាក់ចុះ ១.៣ភាគរយ។ សម្រាប់ការចែកចាយខែកក្កដា ប្រេង West Texas Intermediate មានតម្លៃ ១០២.៣២ដុល្លារក្នុងមួយបារ៉ែល ធ្លាក់ចុះ ២ភាគរយ។
កាលពីថ្ងៃចន្ទសប្តាហ៍នេះ លោក ត្រាំ បាននិយាយថា មានឱកាសដ៏ល្អដែលសហរដ្ឋអាមេរិក អាចឈានដល់កិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ ជុំវិញការដាក់កំហិតលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់។ អ្នកវិភាគនិយាយថា នេះជាការលើកឡើង ដែលអាចជួយបន្ធូរបន្ថយសម្ពាធបានភ្លាមៗ ប៉ុន្តែហានិភ័យជារួមគឺនៅតែមាន៕
