ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កប៉ាល់ដឹកប្រេងនិងឧស្ម័ន LNG របស់មជ្ឈិមបូព៌ាចេញពីច្រកសមុទ្រ Hormuz ឆ្ពោះទៅប៉ាគីស្ថាននិងចិន

248

មជ្ឈិមបូព៌ា៖កប៉ាល់ដឹកឧស្ម័នធម្មជាតិរាវ (LNG) មួយគ្រឿង បានធ្វើដំណើរចេញតាមច្រក Hormuz ហើយកំពុងឆ្ពោះទៅកាន់ប្រទេសប៉ាគីស្ថាន នាថ្ងៃចន្ទនេះ ខណៈកប៉ាល់ដឹក ប្រេងឆៅរបស់អ៉ីរ៉ាក់មួយគ្រឿង សម្រាប់ឱ្យប្រទេសចិន ក៏បានចាកចេញពីឈូងសមុទ្រមជ្ឈិមបូព៌ាដែរ កាលពីសៅរ៍ចុងសប្តាហ៍មុន បន្ទាប់ពីជាប់គាំងអស់ជិត ៣ខែ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦។

ទិន្និន័យតាមដានចរាចរណ៍ផ្លូវសមុទ្រ LSEG និង Kpler បង្ហាញថា កប៉ាល់ Fuwairit ដឹកឧស្ម័ន LNG កំពុងឆ្លងកាត់ច្រកសមុទ្រ Hormuz នាថ្ងៃចន្ទនេះ ហើយត្រូវបានគេរំពឹងថានឹងបញ្ចេញទំនិញរបស់ខ្លួន នៅប៉ាគីស្ថាននៅថ្ងៃអង្គារ។ កប៉ាក់ដែលបើកបរក្រោមទង់ជាតិ Bahamas បានចូលផ្ទុកឧស្ម័ន LNG នៅកំពង់ផែ Ras Laffan របស់ប្រទេសកាតា ប្រហែលជានៅថ្ងៃទី២៨ ខែមីនា។

ទិន្នន័យពី LSEG and Kpler បង្ហាញទៀតថា កប៉ាល់ VLCC Eagle Verona ដែលចាកចេញពីច្រកសមុទ្រ Hormuz កាលពីថ្ងៃសៅរ៍ ត្រូវបានគេរំពឹងថានឹងទៅដល់កំពង់ផែ Ningbo នៅភាគខាងកើតប្រទេសចិន នៅថ្ងៃទី១២ ខែមិថុនា ដើម្បីបញ្ចេញទំនិញរបស់ខ្លួន។ កប៉ាល់ដែលមានទង់ជាតិសិង្ហបុរីនេះ ត្រូវបានជួលដោយក្រុមហ៊ុន Unipec ដែលជាសាខាក្រុមហ៊ុនចម្រាញ់ប្រេងដ៏ធំបំផុតរបស់អាស៉ី Sinopec បានផ្ទុកប្រេងឆៅ Basrah ជិត ២លានបារ៉ែល៕

អត្ថបទដែលជាប់ទាក់ទង