អ៉ីរ៉ង់ថា៖កូវ៉ែតនិងបារ៉ែនត្រូវតែទទួលខុសត្រូវសម្រាប់ការវាយប្រហារបស់សហរដ្ឋអាមេរិក
តេហេរ៉ង់៖ក្រសួងការបរទេសអ៉ីរ៉ង់ បានថ្កោលទោសការវាយប្រហាររបស់សហរដ្ឋអាមេរិក លើកប៉ាល់ដឹកប្រេងនៅឯច្រកសមុទ្រ Hormuz និងប៉មទូរគមនាគមន៍មួយលើកោះ Qeshm របស់ខ្លួន ដោយនិយាយថា វាជាការបំពានបទឈប់បាញ់ និងច្បាប់អន្តរជាតិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៣ ខែមិថុនា ឆ្នាំ២០២៦។
ក្រសួងការបរទេសអ៉ីរ៉ង់ បានលើកឡើងថា កូវ៉ែត និងបារ៉ែន ត្រូវតែទទួលខុសត្រូវសម្រាប់ការវាយប្រហារនោះ ដោយសារទឹកដីនៃប្រទេសទាំងពីរត្រូវបានប្រើប្រាស់ ដើម្បីគាំទ្រប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៉ីរ៉ង់។
ទីក្រុងតេហេរ៉ង់និយាយថា ខ្លួនរក្សាសិទ្ធិការពារខ្លួន ហើយនឹងប្រើប្រាស់គ្រប់មធ្យោបាយដែលមាន ដើម្បីឆ្លើយតប រួមទាំងការកំណត់គោលដៅលើប្រភពនៃការវាយប្រហារណាមួយ នាពេលអនាគត៕
