ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកពូទីនថាមានតែព្រះទេដែលដឹងឆ្លើយទៅនឹងសំណួរថាតើលោកនឹងកាន់អំណាចរហូតដល់ឆ្នាំ២០៣៦ដែរឬទេ ?

13

ST. PETERSBURG៖ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២៦ បានគេចមិនឆ្លើយនឹងសំណួរថាតើរូបលោកនឹងបន្តកាន់តំណែងរហូតដល់ ឆ្នាំ២០៣៦ ដែរឬក៏យ៉ាងណា? ដោយនិយាយថាវាដូចជាលឿនពេកដែលត្រូវនិយាយពីរឿងនេះ ហើយថាមានតែព្រះទេទើបដឹងថារូបលោកនឹងមានសុខភាពល្អគ្រប់គ្រាន់ឬក៏អត់ ដើម្បីបន្ត កាន់អំណាចដឹកនាំប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅពេលត្រូវបានសាកដោយអ្នកសារព័ត៌មាន Reuters ក្នុងជំនួបមួយនៅឯទីក្រុង St. Petersburg ជាមួយនិពន្ធនាយកជាន់ខ្ពស់នៃទីភ្នាក់ងារសារព័ត៌មានជាច្រើន ថាតើរូបលោកនឹងបន្តកាន់អំណាចរហូតដល់ឆ្នាំ២០៣៦ និងថាតើរូបលោកមានអារម្មណ៍ថាខ្លួនឯងមានសុខភាពមាំមួនគ្រប់គ្រាន់អាចបន្តកាន់អំណាចឬដែរទេ? លោក ពូទីន បានឆ្លើយដូច្នេះថា «មានតែព្រះទេដែល ដឹងថាយើងទាំងអស់គ្នាមានទាំងខ្ញុំ អ្នកទាំងអស់គ្នានៅទីនេះ និងមនុស្សគ្រប់រូប មានសុខភាពមាំមួន ហើយថាតើពួកយើងអាចរស់ដល់ថ្ងៃស្អែក ថ្ងៃខានស្អែក ឬក៏អត់ដូច្នេះអ្វីដែលយើងគួរធ្វើនៅចំពោះមុខ គឺដោះស្រាយការងារមួយចំនួនដែលយើងកំពុងប្រឈម និងសម្រេចឱ្យបាននូវគោលដៅដែលបានកំណត់»។ 

គួរបញ្ជាក់ថា លោក ពូទីន បានឡើងកាន់តំណែងទាំងជាប្រធានាធិបតី និងនាយករដ្ឋមន្ត្រីរបស់រុស្ស៉ីចាប់តាំងពីឆ្នាំ១៩៩៩មក។ លោក ពូទីនធ្លាប់បាននិយាយថារដ្ឋធម្មនុញ្ញរុស្ស៉ីអនុញ្ញាតឱ្យ រូបលោកឈរឈ្មោះជាបេក្ខជនប្រធានាធិបតីសាជាថ្មី នៅឆ្នាំ២០៣០ និងមានសិទ្ធិកាន់តំណែងមួយអាណត្តិបន្ថែមទៀតរហូតដល់ឆ្នាំ២០៣៦ ប្រសិនបើលោកទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោត៕

អត្ថបទដែលជាប់ទាក់ទង