ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូរ៉េខាងជើងប្រកាសពីគម្រោងសង់នាវាចម្បាំងទម្ងន់១ម៉ឺនតោនមុនទស្សនកិច្ចរបស់លោកស៊ីជីនពីង

13

សេអ៊ូល៖ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃសៅរ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៦ បានរាយការណ៍ថាកូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក ហើយដែលការប្រកាសនេះធ្វើឡើងនៅមុនដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង ទៅកាន់កូរ៉េខាងជើងនៅសប្ដាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ 

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង Rodong Sinmun បានឱ្យដឹងទៀតថាកូរ៉េខាងជើងបានធ្វើតេស្ដសមត្ថភាពកងទ័ពជើងទឹក ក្រោមការត្រួតពិនិត្យដោយផ្ទាល់ ពីសំណាក់លោក គីម ជុងអ៊ុន កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។ តាម Rodong Sinmun លោក គីម បានបញ្ជាឱ្យកងទ័ពជើងទឹកកូរ៉េខាងជើងដាក់ពង្រាយនាវាពិឃាដ Kang Kon និងនាវាពិឃាដមួយគ្រឿងផ្សេងទៀតមានទម្ងន់ ៥០០០តោន ឈ្មោះថា Choe Hyon ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ 

នេះគឺជាលើកដំបូថដែលកូរ៉េខាងជើងបានប្រកាសពីគម្រោងសាងសង់នាវាពិឃាដទម្ងន់ ១០ ០០០តោន។ នេះបើតាមលោក Hong Min ជាអ្នកវិភាគជាន់ខ្ពស់ម្នាក់ មកពីវិទ្យាស្ថានកូរ៉េខាងត្បូងសម្រាប់ការបង្រួបបង្រួមជាតិ។ អ្នកវិភាគរូបនេះបន្ថែមថាលោក គីម ប្រហែលជាមានបំណងសម្ញែងសមត្ថភាពយោធាកូរ៉េខាងជើង នៅមុនដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ទៅកាន់ទីក្រុងព្យុងយ៉ាងពីថ្ងៃចន្ទ ដល់ថ្ងៃអង្គារសប្ដាហ៍ក្រោយនេះ។ 

គួរបញ្ជាក់ថា បើតាម Rodong Sinmun លោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់ថាទីក្រុងព្យុងយ៉ាងត្រូវតែពង្រឹងសមត្ថភាពកងទ័ពជើងទឹកដើម្បីកំញើញទប់ស្កាត់សង្រ្គាមនុយក្លេអ៊ែរ ខណៈអំពាវនាវឱ្យពង្រឹងសមត្ថភាពយោធាគ្រប់វិស័យទាំងអស់ទាំងជើងគោក សមុទ្រ និងដែនអាកាស៕

អត្ថបទដែលជាប់ទាក់ទង