ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តម្លៃប្រេងកើនជាង៥ភាគរយក្រោយការវាយប្រហារថ្មីរវាងអ៉ីរ៉ង់និងអ៉ីស្រាអែល

350

Reuters៖តម្លៃប្រេងឆៅ នាថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦ បានកើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី ទោះជាមានកិច្ចព្រមព្រៀងឈប់បាញ់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រេងឆៅ Brent មានតម្លៃ ៩៧,៨៣ដុល្លារក្នុងមួយបារ៉ែល កើនឡើង ៥,១ភាគរយ រីឯប្រេងឆៅអាមេរិក WTI មានតម្លៃ ៩៤,៨៥ដុល្លារក្នុងមួយបារ៉ែល កើនឡើង ៤,៨ភាគរយ។ នេះជាការកើនឡើងវិញ បន្ទាប់ពីបានធ្លាក់ចុះត្រឹមថ្ងៃសុក្រសប្តាហ៍មុន។

ទោះជាអ៉ីរ៉ង់ និងអ៉ីស្រាអែល បានបើកការវាយប្រហារថ្មី ដាក់គ្នាទៅវិញទៅមកក៏ដោយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថានឹងមិនប៉ះពាល់ដល់កិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្គ្រាមពេញលេញនោះទេ៕

អត្ថបទដែលជាប់ទាក់ទង