ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកត្រាំអរគុណលោកស៊ីជីនពីងនិងលោកពូទីនសម្រាប់ការប្រកាន់យកជំហរអព្យាក្រឹតក្នុងសង្រ្គាមអ៉ីរ៉ង់

15

បារាំងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្ដែងការអរគុណទៅកាន់លោកប្រធានាធិបតីចិន ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន សម្រាប់ការប្រកាន់យកជំហរអព្យាក្រឹតអំឡុងសង្រ្គាមជាមួយអ៉ីរ៉ង់ ដោយនិយាយថាមេដឹកនាំទាំង២មិនបានរារាំងកិច្ចប្រឹងប្រែងរបស់លោកក្នុងការទប់ស្កាត់មហិច្ឆតានុយក្លេអ៊ែររបស់តេហេរ៉ង់នោះទេ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ 

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានមួយនៅកិច្ចប្រជុំកំពូល G7 ក្នុងតំបន់ Evian-les-Bains ប្រទេសបារាំង និងបន្ទាប់ពីកិច្ចព្រមព្រៀងបឋមអាមេរិក-អ៉ីរ៉ង់ត្រូវបាន ចុះហត្ថលេខាតាមប្រព័ន្ធអេឡិចត្រនិកកាលពីថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ លោក ត្រាំ បានគូសបញ្ជាក់ថា «ខ្ញុំចង់អរគុណចិនលោកប្រធានាធិបតី ស៊ី (ជីនពីង)…ហើយខ្ញុំក៏ចង់អរគុណ ផងដែរទៅកាន់លោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀពូទីន សម្រាប់ការប្រកាន់យកជំហរអព្យាក្រឹត»។ 

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក ត្រាំ មានលក្ខណៈផ្ទុយគ្នាទាំងស្រុងទៅនឹងការអត្ថាធិប្បាយរបស់លោកលើសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកដូចជាជប៉ុន និងអឺរ៉ុប ដែលរូបលោកបាន រិះគន់ថាពួកគេមិនបានជួយអ្វីដល់សហរដ្ឋអាមេរិកក្នុងកិច្ចប្រឹងប្រែងបើកច្រកសមុទ្រ Hormuz ឡើងវិញនោះទេ៕

អត្ថបទដែលជាប់ទាក់ទង