តម្លៃប្រេងអន្តរជាតិធ្លាក់មកក្រោម៧៥ដុល្លារក្នុងមួយបារ៉ែលខណៈកប៉ាល់ដឹកប្រេងចេញតាមច្រកសមុទ្រHormuz
Reuters៖តម្លៃប្រេងឆៅបន្តធ្លាក់ចុះ នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ ក្រោមក្តីរំពឹងថាការផ្គត់ផ្គង់អាចខិតទៅរកកម្រិតមុនសង្គ្រាម ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រេងឆៅ ប្រភេទ Brent សម្រាប់ ចែកចាយ ខែសីហា បាន ធ្លាក់ថ្លៃ ៤០សេន ឬ ០.៥៤ភាគរយ មក នៅជាង ៧៣ដុល្លារ ក្នុង មួយ បារ៉ែល រីឯ ប្រេងឆៅអាមេរិក West Texas Intermediate បាន ធ្លាក់ថ្លៃ ២៧សេន ឬ ០.៣៨ភាគរយ មក នៅជាង ៧០ដុល្លារ ក្នុង មួយ បារ៉ែល។
ដោយឡែក ប្រេងឆៅ Brent ដែលកំពុងជួញដូរសម្រាប់ខែកញ្ញា មានតម្លៃប្រហែល ៧៣ដុល្លារក្នុងមួយបារ៉ែល។ អ្នកវិភាគនិយាយថា ល្បឿននៃការធ្លាក់ចុះនាំធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលតម្លៃក្នុងទីផ្សារវិលមកលឿន ជាងការរំពឹងទុកកាលពី ២សប្តាហ៍មុនរបស់មនុស្សភាគច្រើន។
បើប្រៀបធៀបនឹងកាលពីថ្ងៃពុធ តម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះដល់ទៅជាង ៣ដុល្លារ ហើយប្រេងឆៅប្រភេទ West Texas Intermediate បានធ្លាក់ចុះជិត ៣ដុល្លារ៕
