ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តម្លៃប្រេងអន្តរជាតិបន្តធ្លាក់ចុះក្រោយសហរដ្ឋអាមេរិកនិងអ៉ីរ៉ង់បូកសរុបការពិភាក្សានៅកាតា

38

Reuters៖តម្លៃប្រេងឆៅ បានធ្លាក់ចុះ នៅដើមដំបូងនៃការជួញដូរថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីប្រទេសកាតា អះអាះថា អ៉ីរ៉ង់ និងសហរដ្ឋអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល ដែលបញ្ចប់ទៅកាលពីថ្ងៃពុធ ដោយផ្តោតលើបញ្ហាច្រកសមុទ្រ Hormuz។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ប្រេងឆៅប្រភេទ Brent មានតម្លៃជាង ៧០ដុល្លារក្នុងមួយបារ៉ែល ធ្លាក់ចុះអស់ ១ភាគរយ ខណៈប្រេងឆៅអាមេរិក West Texas Intermediate មានតម្លៃជិត ៦៨ដុល្លារក្នុងមួយបារ៉ែល ធ្លាក់ចុះជាង ១.២១ភាគរយ។

ប្រភពបានឱ្យដឹងថា ក្រុមអ្នកចរចាអាមេរិក និងអ៉ីរ៉ង់ បានចំណាយពេល ២ថ្ងៃនៅក្នុងទីក្រុងដូហា ដើម្បីពិភាក្សាអំពីចរាចរណ៍ផ្លូវសមុទ្រនៅច្រកសមុទ្រ Hormuz និងការបន្ធូរបន្ថយការបង្កកលុយរបស់អ៉ីរ៉ង់។ តាមក្រុមហ៊ុនជួញដូរ Haitong Futures ដោយសារច្រកសមុទ្រ Hormuz នៅតែបើកចំហហើយមានលំហូរប្រេង ការប្រកួតប្រជែងដណ្តើមចំណែកទីផ្សារ បន្តជំរុញឱ្យតម្លៃប្រេងធ្លាក់ចុះ ចំពេលដែលមានការរំពឹងទុកខ្លាំងអំពីការផ្គត់ផ្គង់លើសតម្រូវការ៕

អត្ថបទដែលជាប់ទាក់ទង