កូនខ្លារបស់សមត្ថកិច្ច ត្រូវបាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានហើយ,ឪខ្លាកូនមកខ្លា
ភ្នំពេញ៖បុគ្គលម្នាក់ឈ្មោះ រតនៈ ពិសាល អាយុ១៧ឆ្នាំ មានមុខរបរមិនពិតប្រាកដ ដែលកន្លងមកបានអះអាងថាខ្លួនជាកូនខ្លារបស់សមត្ថកិច្ច ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានហើយ នៅល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦។ បុគ្គលខាងលើត្រូវបានបញ្ជូនទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។តាមប្រភពក្រៅផ្លូវការឈ្មោះ រតនៈ ពិសាល នេះជាកូនមេទាហានម្នាក់ហើយpmចុះចាប់ដល់ក្នុងបន្ទាយ។
គួររំលឹកផងដែរថា បុគ្គលឈ្មោះ រតនៈ ពិសាល រួមជាមួយបក្ខពួកបានអះអាងថាខ្លួនជាកូនខ្លារបស់សមត្ថកិច្ច «មេ០៧»ហើយបានជិះម៉ូតូប្រដេញយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងហើយធាក់ផ្ដួល និងប្រើហិង្សាវាយបណ្ដាលឲ្យរងរបួសរហូតប្រកាច់ កាលពីរំលងអាធ្រាត្រឈានចូល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
គួរបញ្ជាក់ដែរថា៖នាថ្ងៃ២៨កក្ដដានេះឯកឧត្ដមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់មនុស្សមួយក្រុមដែលមានរហ័សនាម «ខ្លារបស់មេ០៧» ក្រោយពួកគេបានប្រើហិង្សាយ៉ាងធ្ងន់ធ្ងរទៅលើយុវជន២នាក់ ក្នុងចំណោម២នាក់ ដោយបើកម៉ូតូដេញតាមទាត់ធាក់រហូតប្រកាច់៕
