បញ្ចប់ភារកិច្ចលោកឈុនផល្លីពីតំណែងជាប្រធានមណ្ឌលសុខភាពសិត្បូមកជាមន្ត្រីបន្ទាប់ពីសង្គ្រោះបឋមលើនារីអ្នកជំងឺមិនត្រឹមត្រូវ
កណ្ដាល៖រដ្ឋបាលខេត្តកណ្តាល បានចេញដីកា សម្រេចភារកិច្ច លោក ឈុន ផល្លី ពីតំណែងជាប្រធានមណ្ឌលសុខភាពសិត្បូ មកជាមន្ត្រី បន្ទាប់ពីផ្តល់ការសង្គ្រោះបឋម ដល់អ្នកជំងឺភេទស្រីម្នាក់ មិនត្រឹមត្រូវតាមបច្ចេកទេសវេជ្ជសាស្ត្រ។
តាមដីកាសម្រេច របស់រដ្ឋបាលខេត្ដកណ្ដាល នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា «ត្រូវបានបញ្ចប់ភារកិច្ចលោក ឈុន ផល្លី អត្តលេខ ១៨៧០៨០០០០៩ ឋានន្តរសក្តិ មន្ត្រីសុខាភិបាល បឋម ថ្នាក់លេខ៤ (គ.៤) នៃរដ្ឋបាលថ្នាក់ក្រោមជាតិខេត្តកណ្តាល ពីប្រធានមណ្ឌលសុខភាពសិត្បូ មកជាមន្ត្រី»៕
