ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជានាំចេញទៅអាមេរិកសម្រេចបានទឹកប្រាក់ជាង៩ពាន់លានដុល្លារកើន៣០% នៅរយៈពេល៧ខែឆ្នាំ២០២៦

15

ភ្នំពេញ៖រយៈពេល៧ខែ ឆ្នាំ២០២៦ កម្ពុជាបានចេញទំនិញទៅកាន់សហរដ្ឋអាមេរិក មានទឹកប្រាក់ជាង ៩ពាន់លានដុល្លារ កើនឡើង ៣០.៦% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥ ដែលមានទំហំទឹកប្រាក់ជាង ជិត៧ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

នៅរយៈពេល ៧ខែមកន្លងទៅនេះ កម្ពុជានាំចូលទំនិញពីសហរដ្ឋអាមេរិកមានតម្លៃជាង ៣៧៦លានដុល្លារ កើនឡើង៨៧%។ 

មុខទំនិញដែលកម្ពុជា នាំចេញទៅអាមេរិកភាគច្រើនមានដូចជា មានសម្លៀកបំពាក់ សម្ភារសម្រាប់ការធ្វើដំណើរ (វ៉ាលី កាបូប) កង់ គ្រឿងបង្គុំ និងសម្ភារប្រើប្រាស់ មួយចំនួនទៀត។ ចំណែកកម្ពុជា នាំចូលពីអាមេរិកវិញ មានដូចជារថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនី អេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត៕

អត្ថបទដែលជាប់ទាក់ទង