សម្តេចធិបតីហ៊ុនម៉ាណែតនិងលោកស្រីកឹមមនោវិទ្យាជួបពិភាក្សាការងារដើម្បីផលប្រយោជន៍ជាតិក្នុងនាមអ្នកនយោបាយជំនាន់ថ្មីដូចគ្នា
ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយលោកស្រី កឹម មនោវិទ្យា ដែលជាកូនស្រីរបស់លោក កឹម សុខា។
ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ក្នុងនាមជាអ្នកនយោបាយជំនាន់ថ្មីដូចគ្នា គឺមានកិច្ចការជាច្រើនដែលភាគីទាំងពីរអាចរួមសហការគ្នាធ្វើ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ និងលើកកម្ពស់កិត្យានុភាពរបស់កម្ពុជា ជាពិសេសនៅលើឆាកអន្តរជាតិ។
ជំនួបនេះត្រូវបានគេមើលឃើញថា ជាសញ្ញាវិជ្ជមានមួយនៃការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការនយោបាយនៅកម្ពុជា ដោយបង្ហាញពីភាពចាស់ទុំ និងឆន្ទៈក្នុងការធ្វើការរួមគ្នាដើម្បីផលប្រយោជន៍រួមរបស់ប្រជាជាតិ៕
