អ្នកស្លាប់ក្នុងមហន្តរាយទឹកជំនន់នៅព្រំដែននេប៉ាល់-ទីបេកើនដល់ជិត៤០០នាក់ខណៈ១៤០០នាក់បាត់ខ្លួន
BIDUR, នេប៉ាល់៖ ក្រុមអ្នកជួយសង្រ្គោះត្រូវដើរកាត់ល្បាប់ភក់ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ ដើម្បីតាមស្វែងរកមនុស្សច្រើនជាង ១៤០០នាក់ដែលបានបាត់ខ្លួន បន្ទាប់ពីទឹកជំនន់កើតឡើងភ្លាមៗ និងបំណាក់ដីបានលេបត្របាក់យកភូមិជាច្រើននៅឯតំបន់ព្រំដែន នេប៉ាល់ និងទីបេ ខណៈចំនួនអ្នកស្លាប់កើនដល់ជិត ៤០០នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
បើតាមទីភ្នាក់ងារ ភូគព្ភសាស្ត្រ សហរដ្ឋ អាមេរិក (USGS) មហន្តរាយទឹកជំនន់ខាងលើកើតឡើងដោយសារតែការបាក់រលំផ្ទាំងទឹកកក ក្នុងបរិបទដែលការប្រែប្រួលអាកាសធាតុ បាន និងកំពុងធ្វើឱ្យផ្ទាំងទឹកកករលាយនៅជុំវិញពិភពលោក ដោយបង្កើនហានិភ័យបង្កជាគ្រោះទឹកជំនន់ភ្លាមៗ និងការបាក់ផ្ទាំងទឹកកក។ ព្រមពេលជាមួយគ្នា ក្រុមអ្នកជំនាញបានព្រមានហានិភ័យនៃគ្រោះទឹកជំនន់អាចកើតឡើងទៀត ក្រោយសោកនាកម្មនៅតំបន់ព្រំដែននេប៉ាល់ និងទីបេ។
ប៉ូលិសនេប៉ាល់បានឱ្យដឹងថាគិតត្រឹមថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ពួកគេបានរកឃើញសាកសពមនុស្ស ៣៨៩នាក់។ អាជ្ញាធរនេប៉ាល់ក៏បានឱ្យដឹងដែរថាមនុស្ស ៩១០នាក់ផ្សេងទៀត ក្នុងនោះមានភ្ញៀវទេសចរបរទេស ៥១៧នាក់ បានដាច់ការទាក់ទង។
ដោយឡែក នៅឯប្រទេសចិនឯណោះវិញ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថាមហន្តរាយទឹកជំនន់ និងល្បាប់ភក់ នៅឯទីក្រុង Gyirong Port ក្នុងតំបន់ទីបេ បានសម្លាប់មនុស្ស ៣នាក់ និង៥៥៨នាក់ ក្នុងនោះមានជនបរទេស២៦០នាក់បានបាត់ខ្លួន។ បើតាមអាជ្ញាចិន ពលរដ្ឋចិន១០០នាក់ក៏បានបាត់ខ្លួនផងដែរបានបាត់ខ្លួន ក្នុងគ្រោះមហន្តរាយទឹកជំនន់នៅនេប៉ាល់៕
