ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៉ីរ៉ង់ព្រមានថានាវាឆ្លងកាត់ច្រកសមុទ្រ Hormuz អាចប្រឈមមុខនឹងបញ្ហាប្រសិនបើបំពានវិន័យ

64

តេហេរ៉ង់៖អ៉ីរ៉ង់ បានចេញការព្រមានថា នាវាទាំងឡាយណាដែលបំពានបទប្បញ្ញត្តិរបស់ខ្លួន សម្រាប់ការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz អាចប្រឈមមុខនឹងវិធានការរឹតបន្តឹង រួមមានការផាកពិន័យ ឃាត់ទុក ឬរឹបអូស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦។

អាជ្ញាធរគ្រប់គ្រងច្រកទូទាំងឈូងសមុទ្រពែក្ស (PGSA) ដែលបង្កើតឡើងដោយអ៉ីរ៉ង់ បានបញ្ចេញសារតាមបណ្ដាញសង្គម X ថាម្ចាស់ទំនិញ គួរតែមើលបញ្ជីដែលទើបធ្វើបច្ចុប្បន្នភាព ថាតើនាវាណាដែលត្រូវចាត់ទុកថាមិនអនុលោមតាមលក្ខខណ្ឌ សម្រាប់ការធ្វើដំណើរពាក់ព័ន្ធឈូងសមុទ្រពែក្ស។

PGSA បានឱ្យដឹងទៀតថា នាវាដែលចូលរួមក្នុងប្រតិបត្តិការនានា រួមទាំងការលើកដាក់ទំនិញពីនាវាទៅនាវា ឬការផ្ទេរទំនិញបន្តជាមួយនាវាដែលមិនគោរពតាមបទប្បញ្ញត្តិ ក៏នឹងត្រូវបានដាក់បញ្ចូលក្នុងបញ្ជីនាវាត្រូវរឹតត្បិតផងដែរ។ នាវាដែលចង់ដកឈ្មោះចេញពីបញ្ជីនាវាដែលមិនគោរពតាមបទប្បញ្ញត្តិ ចាំបាច់ត្រូវដាក់សំណើ ព្រមទាំងផ្តល់ការបកស្រាយ ទៅកាន់អាជ្ញាធរដែនសមុទ្រអ៉ីរ៉ង់៕

អត្ថបទដែលជាប់ទាក់ទង